Home ព័ត៌មានអន្តរជាតិ ឥណ្ឌាខ្វះខាតគ្រូពេទ្យជំនាញ ខណៈចំនួនពលរដ្ឋកើនឡើង

ឥណ្ឌាខ្វះខាតគ្រូពេទ្យជំនាញ ខណៈចំនួនពលរដ្ឋកើនឡើង

94
0

ប្រទេសឥណ្ឌា ៖ សារព័ត៌មានរ៉យទ័ររាយការណ៍ថា រដ្ឋាភិបាលរបស់លោក Narendra Modi នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌាបានសាងសង់វិទ្យាស្ថានវេជ្ជសាស្ត្រដើម្បីព្យាបាលជំងឺឯកទេសរាប់សិបកន្លែង តាំងពីលោកចូលកាន់តំណែងនៅឆ្នាំ២០១៤ ។ លើសពីនេះ រដ្ឋាភិបាលបានដាក់ផែនការសាងសង់មន្ទីរពេទ្យបង្អែកយ៉ាងតិច១កន្លែងសម្រាប់៧៦១ស្រុកនៅប្រទេសឥណ្ឌា ប៉ុន្តែបញ្ហានៅត្រង់ថា ឥណ្ឌានៅតែខ្វះខាតគ្រូពេទ្យជំនាញ ខណៈឥណ្ឌាបានក្លាយជាប្រទេសមានពលរដ្ឋច្រើនបំផុតលើពិភពលោក ។India builds more hospitals as population surges but doctors in short  supply | The Straits Times

រដ្ឋាភិបាលឥណ្ឌាបានព្យាយាមរកវិធីបង្កើនចំនួនគ្រូពេទ្យ ដោយបង្កើតសាកលវិទ្យាសាស្ត្រវេជ្ជសាស្ត្រកាន់តែច្រើន ។ បើតាមទិន្នន័យរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌាបានទទួលយកនិស្សិតលើសមុនទ្វេដងដើម្បីរៀនពេទ្យថ្នាក់បរិញ្ញាបត្រ គឺស្មើចំនួន១០១.០៤៣នាក់ទាំងសាកលវិទ្យាល័យឯកជន និងរដ្ឋ ។ កាលពីឆ្នាំ២០១៤ ឥណ្ឌាបានទទួលនិស្សិតឱ្យរៀនពេទ្យត្រឹមតែ៥១.៣៤៨នាក់ប៉ុណ្ណោះ ហើយមាននិស្សិតជាង១,៧៦លាននាក់បានមកប្រឡងចូលរៀនពេទ្យនៅឆ្នាំ២០២២ ។India builds more hospitals as population surges but doctors in short supply

បើតាមទិន្នន័យរបស់រដ្ឋាភិបាលថា ចំនួនមន្ទីរពេទ្យរដ្ឋបានកើនឡើង៩% នៅពេលលោក Narendra Modi កាន់តំណែង ។ ទោះយ៉ាងណា ឥណ្ឌាខ្វះខាតគ្រូពេទ្យជាង៣.០០០តំណែងនៅតាមមន្ទីរពេទ្យធំៗចំនួន៣១កន្លែង រួមទាំងវិទ្យាស្ថានវេជ្ជសាស្ត្រជាច្រើនកន្លែងទៀត ។ មិនតែប៉ុណ្ណោះ ឥណ្ឌាប្រឈមនឹងការខ្វះខាតគ្រូពេទ្យផ្នែកវះកាត់, ព្យាបាលរោគស្ត្រី និងកុមារនៅតាមមន្ទីរពេទ្យក្នុងតំបន់ជនបទទៀតផង ។ រីឯនៅតាមមន្ទីរពេទ្យតូចៗ មានគ្រូពេទ្យត្រឹមតែ៤.៤៨៥នាក់ប៉ុណ្ណោះ ខណៈមន្ទីរពេទ្យទាំងនេះត្រូវការគ្រូពេទ្យរហូតដល់២១.៩២០តំណែង ។India builds more hospitals as population surges but doctors in short  supply | Thai PBS World : The latest Thai news in English, News Headlines,  World News and News Broadcasts in both

មូលនិធិសុខភាពសាធារណៈ ជាអង្គការមិនរកប្រាក់ចំណេញលើកឡើងថា គ្រូពេទ្យឥណ្ឌាបានទៅធ្វើការនៅក្រៅប្រទេស ឬទៅធ្វើការនៅមន្ទីរពេទ្យឯកជននៅតាមទីក្រុងធំៗ ។ ហេតុនេះ ទើបពលរដ្ឋជនបទត្រូវទៅព្យាបាលជំងឺនៅតាមទីក្រុង ហើយការខ្វះខាតគ្រូពេទ្យ គឺជាមូលហេតុធ្វើឱ្យអ្នកជំងឺជាច្រើននាក់ត្រូវរង់ចាំនៅក្រៅមន្ទីរពេទ្យ ៕Why China got population control wrong; India got it right | Demographics |  Al Jazeera ប្រភព ៖ bangkokbiznews