Home ព័ត៌មានអន្តរជាតិ ហាងមួយនៅម៉ាឡេស៊ីបង្កើតកម្មវិធីប្រកួតឆ្មាធាត់

ហាងមួយនៅម៉ាឡេស៊ីបង្កើតកម្មវិធីប្រកួតឆ្មាធាត់

72
0

ប្រទេសម៉ាឡេស៊ី ៖ វាបានធ្វើឱ្យគេចាប់អារម្មណ៍នៅទូទាំងប្រទេសម៉ាឡេស៊ី ខណៈហាងមួយឈ្មោះ Sutera នៅទីក្រុង Johor Bahru បានរៀបចំកម្មវិធី Sutera Pet Fair 2023 ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ។ ក្នុងកម្មវិធីនេះមានការប្រកួតប្រជែងសត្វចិញ្ចឹមជាច្រើនប្រភេទ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ច្រើនបំផុត គឺការប្រកួតប្រជែងឆ្មាធាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJZGQJZ97spk-JDceB9ylHcIF4onRWA7yInh0DoGa1_EIYTJmAhTbXMKzUvdvdI-4-cgaPf6Sj_tO4uFcjCctla0VQspJ6pZDghpHG3dmKcrZ1blkPkLGRTwCE97FTm-pl8zu_6GksU_n6A7Ak7MQAAMjPAXwVrZ4kiDXs2l_bIWcFyd1zO00PhaXt/s1280/photo_2023-05-11_15-10-18%20(2).jpg

ការប្រកួតនេះប្រកបដោយបរិយាកាសសប្បាយរីករាយ ខណៈម្ចាស់ឆ្មាទាំងឡាយបាននាំគ្នាមកតម្រង់ជួរ ព្រមទាំងឱបឆ្មារបស់ពួកគេដោយក្តីរំភើប ។ នៅពេលឡើងលើវេទិកា ពួកគេក៏បានបង្ហាញពីចំណុចគួរឱ្យស្រឡាញ់របស់ឆ្មាទៅកាន់អ្នកចូលរួម ព្រមទាំងយកឆ្មាទាំងនោះទៅថ្លឹងទម្ងន់ និងវាស់ទំហំខ្លួនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMEwth_Mu6rtAJOnI_lAWUgcTMqyBEvHGaefYDpiW3lroM3SESLayx4-RaGxkW_4QazlLIyz7U-jbTARRRwFfJyUyNeKafMlEFiy7GIwU83xYlYESJqtj3ZVAj2zrYaaCTu3sJaV3YJmv7DehJ7wljsC6nCnxIb0MdRvhWFndNP2Qw21YPPvhucS-C/s1280/photo_2023-05-11_15-10-18.jpg

គេសង្កេតឃើញថា សត្វឆ្មាដែលបានមកចូលរួមប្រកួតនេះ ឆ្មាខ្លះពេញចិត្តនឹងម្ចាស់វានាំមកប្រកួត រីឯឆ្មាខ្លះទៀតបានស្រែកខ្លាំងៗតែម្តង ដែលធ្វើឱ្យអ្នកស្រឡាញ់សត្វចិញ្ចឹមមកចូលរួមក្នុងកម្មវិធីសប្បាយរីករាយជាខ្លាំង ។

ការបង្ហោះកម្មវិធីប្រកួតឆ្មាធាត់របស់ហាង Sutera បានល្បីល្បាញនៅទូទាំងប្រទេសម៉ាឡេស៊ី និងមានចំនួន Share ចេញជាង៤ម៉ឺនដងឯណោះ ហើយមានអ្នកចូលមកបញ្ចេញមតិជាច្រើន ។ អ្នកលេងបណ្តាញសង្គមភាគច្រើនចូលចិត្តកម្មវិធីនេះ និងបាន Share ទៅកាន់មិត្តភក្តិ និងគ្រួសារពួកគេដើម្បីយកឆ្មារបស់ខ្លួនមកប្រកួតដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0oVCG3QRHUYActX3LwSGY8dOSOrT28zWXDKb2dMyEJ5Gsyw1xl7E50WqiGFU4_M-btAjDLcRDlqFtIFFhg8OPK6ED4ar5as_TLkzNLImiHZoElIsxuBf0fIsOA7amimR921IHe7jtncGIaiF5MCBIUX80AbokJCkKuHHHKbMR_bfsQRajrV7Rc7Vp/s1280/photo_2023-05-11_15-10-19%20(2).jpg

ទោះយ៉ាងណា មនុស្សមួយចំនួនបង្ហាញពីចំណុចអវិជ្ជមានថា ពួកគេបារម្ភថា ការប្រកួតនេះអាចធ្វើឱ្យម្ចាស់ឆ្មាបង្ខំឱ្យឆ្មាខ្លួនស៊ីចំណីច្រើនជាងមុនដើម្បីឈ្នះក្នុងការប្រកួតឆ្មាធាត់ ហើយវានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពឆ្មាផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjARU69awAuUvcm0LiLZ54DvUQ0RsfjySn5UFp4IGj7GJO2TUXPNz8ojtl-KbC6o3oe0ceiHSwXjCoPDB0urlH4bxD9_FrA1CpwumQo9uhesXKe7bgkRwvasCbD0pKX8QVckDifmsLTHSZGjgAhytjTvRM4ngSbCGLVq-xqv_Blma1Ig5AWOMm7ow2h/s1280/photo_2023-05-11_15-10-19.jpg ប្រភព ៖ khaosod