Home ព័ត៌មានអន្តរជាតិ សារមនី្ទរជាតិ ស្នើសុំអាជីវករឆ្លងកាត់យោបល់សិនមុនដាក់ជួលសំលៀកបំពាក់បុរាណ និងការថតរូប

សារមនី្ទរជាតិ ស្នើសុំអាជីវករឆ្លងកាត់យោបល់សិនមុនដាក់ជួលសំលៀកបំពាក់បុរាណ និងការថតរូប

178
0

សារមនី្ទរជាតិកម្ពុជា បានធ្វើការស្នើសុំទៅដល់អាជីវករ សុំការអនុញ្ញាតពីសារមន្ទីរជាតិ មុននឹងបញ្ចូលទីតាំងសារមនី្ទរជាតិជាផ្នែកមួយនៃសេវាកម្មជូនអតិថិជនក្នុងការជួលសម្លៀកបំពាក់និងថតរូបជៀសវាងប្រាសចាកទម្រង់ដើម ព្រោះកន្លងមកមានករណីប្រើប្រាស់សម្លៀកបំពាក់បុរាណខុសឆ្គងមួយចំនួន ជាពិសេសទៅលើការប្រើប្រាស់ពណ៌ ការ រចនាគ្រឿងអលង្ការ ម្កុដ និងស្បៃបន្ថែមលើឈុតបុរាណ ។ ក្នុងករណីអាជីវករបានប្រើប្រាស់ស្ថាប័នរដ្ឋក្នុងការផ្តល់សេវាកម្មសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាត ហេតុនេះ សារមនី្ទរជាតិចាំបាច់ត្រូវមានវិធានការណ៍ទប់ស្កាត់មួយចំនួន រាប់ទាំងការហាមឃាត់ ឬផ្អាកសកម្មភាពថតផ្ទាល់តែម្ដង រហូតដល់សារមនី្ទរជាតិបានទទួលការណែនាំ ឬអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzo7tvi4zZ3MbEHLjx5ORXri9S5PvaluOdSdphsuBXyHgWRCEf2_9TuE1JXw34CFwbKtFn8HeLkwZQ9-0SM5HpLyXH-Ouz8lyUeEAV4pte_owbl3eIWyqljwpPNYP6R5PglomFhiaz-zxdleIbz7jtMHf5yirwOQPkRyVzIxt__ILBxY5dfzwXHWom/s1074/%E1%9F%A1.jpg

នៅសេចក្តីជូនដំណឹងពីក្រសួងវប្បធម៌នៅថ្ងៃទី១០ ខែឧសភា បានឱ្យដឹងថា កាលពីពេលថ្មីៗកន្លងមកមានអាជីវករ ជួលសម្លៀកបំពាក់បុរាណមួយចំនួនបានលើកសំនួរនៅលើបណ្ដាញសង្គមថា៖ “តើសារមនី្ទរជារបស់អ្នកណា? ជារបស់ជាតិ ឬក៏របស់ឯកជន។ កត្តានេះអាចធ្វើឲ្យសាធារណជនយល់ច្រឡំថា សារមនី្ទរជាតិកម្ពុជាមិនគាំទ្រដល់វិស័យឯកជនក្នុងការ ផ្សព្វផ្សាយលើកតម្លៃវប្បធម៌ខ្មែរ។ សារមនី្ទរជាតិកម្ពុជាសូមបញ្ជាក់ជូនថា កន្លងមកជំហររបស់ថ្នាក់ដឹកនាំសារមនី្ទរជាតិតែង សម្របសម្រួលជូនសាធារណជនអាចចូលប្រើប្រាស់ទីតាំងសារមនី្ទរជាតិបាន ប្រសិនបើមានការពិភាក្សា ឬស្នើសុំជាមុន និង ទទួលបានការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSwp6zSXstcCLkQ4iqTvih294t8E3SGt7LRimar5HtvL4Vqy7L6COb4yjnFzd__RtY-JkADeJ0puX0-WtGyV20o_jh70p0bLcrXbu7G_LLZHZWNEZFxkFIwjilh2jHC6V_GMIkzfexsrzeF7wkV9UjMfQwwGznAn1_qNrKznNV9oCHCb5w5N71WGuW/s1062/%E1%9F%A2.jpgការដែលសារមនី្ទរជាតិរឹតត្បិតចំពោះអាជីវករមួយចំនួន ដែលផ្តល់ សេវាជួលសម្លៀកបំពាក់បុរាណមកថតរូបក្នុងបរិវេណសារមនី្ទរជាតិកន្លងមក ដោយហេតុថា៖
១. អាជីវករមិនបានទាក់ទងស្នើសុំការអនុញ្ញាតពីសារមន្ទីរជាតិ មុននឹងបញ្ចូលទីតាំងសារមនី្ទរជាតិជាផ្នែកមួយន សេវាកម្មជូនអតិថិជនក្នុងការជួលសម្លៀកបំពាក់និងថតរូប។
២. អាជីវករបានប្រើប្រាស់ស្ថាប័នរដ្ឋក្នុងការផ្តល់សេវាកម្មសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាត ហេតុនេះ សារមនី្ទរជាតិចាំបាច់ត្រូវមានវិធានការណ៍ទប់ស្កាត់មួយចំនួន រាប់ទាំងការហាមឃាត់ ឬផ្អាកសកម្មភាពថតផ្ទាល់តែម្ដង រហូតដល់សារមនី្ទរជាតិបានទទួលការណែនាំ ឬអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមុនសិន ដើម្បីជៀសវាង នូវការរិះគន់ពីមហាជនក៏ដូចជាការស្តីបន្ទោសពីថ្នាក់ដឹកនាំក្រសួង សារមនី្ទរជាតិស្នើសុំក្រុមអាជីវករចាំបាច់ត្រូវ ទាក់ទងទៅក្រសួងជំនាញ (ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) ដើម្បីសុំការឯកភាពលើគំរូម៉ូតសម្លៀកបំពាក់ដែលត្រូវ ប្រើប្រាស់សម្រាប់ជួលដល់អតិថិជន។
៣. កន្លងមកមានករណីប្រើប្រាស់សម្លៀកបំពាក់បុរាណខុសឆ្គងមួយចំនួន ជាពិសេសទៅលើការប្រើប្រាស់ពណ៌ ការ រចនាគ្រឿងអលង្ការ ម្កុដ និងស្បៃបន្ថែមលើឈុតបុរាណ ហេតុនេះទើបសារមនី្ទរជាតិស្នើឲ្យមានការឆ្លងយោបល់ពី អ្នកជំនាញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីជៀសវាងកំហុសឆ្គងក្នុងការផ្សព្វផ្សាយ ដែលប្រាសចាកទម្រង់ ដើមនិងគ្មានមូលដ្ឋានច្បាស់លាស់។
ជាមួយគ្នានេះ សារមនី្ទរជាតិកម្ពុជាទទូចស្នើសុំអាជីវករទាក់ទងទៅក្រសួងជំនាញដើម្បីសុំឆ្លងយោបល់លើគំរូម៉ូត សម្លៀកបំពាក់ដែលនឹងដាក់ជួលថត ឬស្លៀកពាក់ និងសុំការអនុញ្ញាតចូលថតរូបក្នុងបរិវេណខាងមុខអគារសារមនី្ទរជាតិ។ ប្រសិនបើ អាជីវករ គោរពតាមលក្ខខណ្ឌនេះ សារមនី្ទរជាតិរីករាយស្វាគមន៍៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYtW8Ylxq7A16ufceOgDN0xYNsHB9ug9aNcllKrXEnrMJCvye7vJUa0PfJIYHQn1FmgrLFm9iuf-rhnklpuTNxe8nvmbnSWqrRzORbAHk2Z7hP4u7OuiAvjrFbrlQKX-8wcJ61Z3pDuB2lyhNr85b_PpF71mizabdEIbB8LxvGHTd-J1Bd2I-QTUrc/s1280/%E1%9F%A3.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigqoyqAd45Rws-Blq6sLrRDRZ1EcRdXSedby0qHb-bbStWpedDlZbBRC1TuO7VZ1bwDdryJb6X7MZlp81OIZemGSM0ZLZmDRxKmk4OcXNMQ194irdqrVGe6MDQV0fZQqDOvtT0l4Lx0ymRXpfZqKdYgXI900Z8y0lEIGoANoGB5zve_VqAhxP4jCUv/s2048/jpg.jpg