ប្រទេសថៃ៖ ប្រាក់បៀវត្សរ៍ប្រចាំខែ គឺជាថ្លៃស្បៀងដែលព្រះមហាក្សត្រប្រោសប្រទានដល់ព្រះសង្ឃនិងសិក្ខាកាម។
កាលពីអតីតកាលព្រះមហាក្សត្រទ្រង់មានជំនឿក្នុងការប្រគេនអាហារដល់ព្រះសង្ឃមន្ត្រីរាជការនិងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំឆ្នាំដល់ព្រះសង្ឃ។ ប៉ុន្តែក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះបរមរាជា ព្រះបាទយ៉ូតហ្វាចូឡាឡុក ទ្រង់បានលុបចោលប្រាក់ឧបត្ថម្ភប្រចាំឆ្នាំដល់ព្រះសង្ឃ ហើយប្តូរទៅបុព្វលាភប្រចាំខែជំនួសវិញ។
ដូច្នេះហើយបច្ចុប្បន្នប្រទេសថៃគ្រោងនឹងផ្តល់ជូន ប្រាក់ខែទៅបព្វជិតឡើងវិញ ឱ្យសមស្របទៅនឹងលក្ខខណ្ឌសេដ្ឋកិច្ច និងសង្គមក្នុងសម័យកាលនីមួយៗ ដែលអនុម័តដោយគណៈរដ្ឋមន្ត្រី។ ដើម្បីគាំទ្រដល់ការអនុវត្តសាសនា ការគ្រប់គ្រង ការសិក្សាសាសនា ការផ្សព្វផ្សាយព្រះពុទ្ធសាសនា និងកន្លែងសាធារណៈ ហើយក៏ជាថ្លៃអាហារធម្មតាតាមការសមរម្យ ដែលជាការថែរក្សា និងលើកស្ទួយព្រះពុទ្ធសាសនាឱ្យបានគង់វង្ស និងមានស្ថិរភាព។
គួរបញ្ជាក់ដែរថា អត្រាប្រាក់បៀវត្សរ៍សម្រាប់ព្រះសង្ឃ នៅពេលបច្ចុប្បន្នគឺប្រើសំដៅទៅលើ ព្រះសង្ឃ ដែលមានឋានៈចាប់ពី ឧត្តមព្រះសង្ឃ ដល់ លេខាព្រះចៅអធិការ។ ដោយក្នុងនោះមាន៖
-សម្តេចព្រះសង្ឃរាជទទួលបាន ៣៧.៧០០បាត (ជាង១ ពាន់ដុល្លារ) ជារៀងរាល់ខែ។
-លេខាព្រះសង្ឃរាជ ១០.៣០០ បាត (ជាង៣ រយដុល្លារ) ជារៀងរាល់ខែ។
-គណៈសង្ឃនាយក ២៣.៩០០បាត (ជាង៧ រយដុល្លារ) ជារៀងរាល់ខែ។
-ចៅអធិការរងតំបន់ ១៣.៧០០បាត (ជាង៤ រយដុល្លារ) ជារៀងរាល់ខែ។
-ព្រះចៅអធិការ អនុគណៈកម្មការ ១៣.៧០០បាត (ជាង៤ រយដុល្លារ) ជារៀងរាល់ខែ។
-ព្រះធម៌ទេសនា ១៣.៧០០ បាត (ជាង៤ រយដុល្លារ) ជារៀងរាល់ខែ…៕ ប្រភព៖sanook










