Home ព័ត៌មានអន្តរជាតិ កសិករថៃនាំគ្នាចាប់ក្តាមស្រែលក់ពេលមេឃភ្លៀង

កសិករថៃនាំគ្នាចាប់ក្តាមស្រែលក់ពេលមេឃភ្លៀង

143
0

ប្រទេសថៃ ៖ តំបន់ជាច្រើននៅខេត្តនគរាជសីម៉ា ប្រទេសថៃ មានភ្លៀងធ្លាក់ញឹកញាប់ដោយសារឥទ្ធិពលព្យុះរដូវក្តៅ ហើយធ្វើឱ្យមានទឹកលិចនៅតាមវាលស្រែ ។ ទឹកលិចក្នុងស្រែនេះ គឺជាឱកាសល្អសម្រាប់កសិករក្នុងការភ្ជួររាស់ដីត្រៀមធ្វើស្រែក្នុងរដូវភ្លៀងខាងមុខនេះ ។ លើសពីនេះ អ្នកភូមិបានបង្ហាញក្តីរីករាយដោយសារទទួលបានប្រាក់ចំណូលពីការលក់ក្តាមស្រែទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqCVZUEG4euzHMiar3RSEpZBeVeIx4nHjGxsaBetqpRrMJLCEeyAfBpt7E2IqQcnowJ2TILUrtggVlNITxqrzWL9YO0mwNZhhQrosKx7cb7Ms59OZ_iyMTpujxhZh81B5VYCF6Ls_EQ3T5U5Y8PCM68k-_bbC2EhN5W0OZXdA0xC2dkgA_iYshWj36/s1045/photo_2023-05-10_11-56-09.jpg

លោកតា Koon Paphochanang អាយុ៧២ឆ្នាំ ជាកសិករម្នាក់រស់នៅក្នុងស្រុកណូនស៊ូង ខេត្តនគរាជសីម៉ា ប្រាប់ថា ដោយសារប្រទេសថៃទទួលរងនូវខ្យល់ព្យុះរដូវក្តៅ ទើបធ្វើឱ្យមានភ្លៀងធ្លាក់ញឹកញាប់នៅពេលនេះ និងបណ្តាលឱ្យទឹកលិចនៅតាមវាលស្រែ ។ ពេលពួកគាត់មកស្រែ ពួកគាត់បានឃើញក្តាមជាច្រើនក្បាលដែលសម្ងំលាក់ខ្លួនក្នុងរន្ធយូរមកហើយនោះ ឡើងមកលេងទឹកពេញស្រែតែម្តងក្រោយពីភ្លៀងធ្លាក់ ។ ដូច្នេះ លោក និងអ្នកភូមិផ្សេងទៀត ក៏ដើរចាប់ក្តាមស្រែទាំងនេះយកទៅធ្វើម្ហូបហូប ដើម្បីជួយកាត់បន្ថយការចំណាយទិញម្ហូបក្នុងគ្រួសារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi30Cyf9PDFGeF-ZL_ZjK1hJLuTtEXUs7baRzQOiFTpdzj8XELzCM4U0Eh4fZr6lQwdjELDm4qnyE_ndr-LpARoY5OXk0z4djp0Uwzh1Aix3ZlYeFdae0msZXThBa-zwAsdMjWY99mJ1BrWktO2felg-sZGaNz2-9_NrmPzhzHC124NM6cVHHDOR_Hd/s1280/photo_2023-05-10_11-56-08.jpg

លោកតាបន្ថែមថា បើអាចរកក្តាមបានច្រើនជាងនេះ លោកតានឹងយកវាទៅលក់ព្រោះបានថ្លៃគួរសមដែរ ដោយសារក្តាមស្រែដែលចោះរន្ធសម្ងំនៅក្នុងដីពេលរដូវក្តៅ បើយើងយកវាទៅធ្វើម្ហូបនោះ វានឹងជាប់ខ្លាញ់ និងមានរសជាតិឆ្ងាញ់ជាងក្តាមនៅរដូវផ្សេងទៀត ។ អ្នកភូមិភាគច្រើនចូលចិត្តទិញក្តាមទាំងនេះយកទៅធ្វើម្ហូបឡាបក្តាមស្រែ ព្រោះវាមានរសជាតិឆ្ងាញ់ណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0Y-bNZWYptgiRkheRZebY_Avlf49P0tzN7_Fmdhd_V3Yxm4cH7xRnb-O2bSWg87BRTg6xrS4LEv9GgaJvEMMAr-9D1MKlWj6D1JL-bIxJGOPmRmXUcoXgCWbxkPbS64Rds84oBBBzBLjkj-eeloAWu7A3jLrRNSX4K02jnaPLZs6c1zxaxlkXO-Hi/s1280/photo_2023-05-10_11-56-08%20(2).jpg

លោកតាបន្ថែមទៀតថា ៖ «ជាទូទៅ នៅរដូវប្រាំង អ្នកភូមិភាគច្រើននាំគ្នាទៅជីកក្តាមនៅតាមវាលស្រែ ហើយពិបាករកណាស់ ព្រោះក្តាមស្រែវាកាន់សីល ហើយមិនព្រមចេញពីរន្ធទេ ។ ប៉ុន្តែនៅពេលនេះ មានភ្លៀងធ្លាក់ញឹកញាប់បណ្តាលឱ្យមានទឹកលិចនៅក្នុងស្រែ ទើបក្តាមទាំងនេះចេញពីរន្ធឡើងមកលេងទឹក ។ ហេតុនេះ ពួកយើងមិនចាំបាច់ចំណាយកម្លាំងជីកដីរកវាទេ ហើយមួយថ្ងៃៗ អ្នកខ្លះអាចចាប់ក្តាមស្រែយកទៅលក់បានប្រាក់ពី២០០បាត ទៅ៣០០បាត ។ ដូច្នេះ ចាត់ទុកថា វាជាប្រាក់ចំណូលដ៏ល្អមួយសម្រាប់កសិករ បើទោះជាមុខរបរនេះមានរយៈពេលខ្លីក៏ដោយ» ៕ ប្រភព ៖ khaosod