ប្រទេសកម្ពុជា ៖ ក្រុមការងារ Thairath Sport បានចុះផ្សាយថា បើទោះជាការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ស្របគ្នានឹងរដូវក្តៅ និងមានសីតុណ្ហភាពមិនខុសគ្នាពីប្រទេសថៃក្តី ប៉ុន្តែក្នុងការប្រកួតអុកខ្មែរ គេឃើញមានអ្នកគាំទ្រជនជាតិខ្មែរជាច្រើននាក់បានធ្វើដំណើរមកទស្សនាការប្រកួតនេះ រួមទាំងក្រុមការងារ Thairath Sport ផងដែរ ។
ក្រុមការងារ Thairath Sport របស់ប្រទេសថៃបានចុះផ្សាយថា ម្ចាស់ផ្ទះកម្ពុជាបានទទួលស្វាគមន៍ និងថែទាំក្រុមកីឡាករថៃយ៉ាងដិតដល់ គឺចាប់តាំងពីការដើរចូលមកកាន់កន្លែងប្រកួត ក្រុមការងារកម្ពុជាបានលើកដៃសំពះសារព័ត៌មានបរទេសទៀតផង ។ ចំណែកនៅកន្លែងប្រកួតវិញ ម្ចាស់ផ្ទះកម្ពុជាបានយកទឹកបរិសុទ្ធមកចែកអ្នកគាំទ្រកីឡាថៃដែលបានមកទស្សនា រួមទាំងចែកទឹកដល់ក្រុមការងារ Thairath Sport ។ ចំណែកកន្លែងប្រកួតផ្សេងទៀត ក៏មានដាក់ចំណីអាហារឱ្យបរិភោគ រួមទាំងមានទឹកក្លាសេត្រជាក់ៗឱ្យផឹកទៀត ។.jpg)
សារព័ត៌មាន Thairath Sport បន្តទៀតថា ពលរដ្ឋកម្ពុជា គឺជាមិត្តជាមួយពលរដ្ឋថៃ ដែលខុសពីមនុស្សមួយចំនួនចូលចិត្តឈ្លោះប្រកែកគ្នាក្នុងបណ្តាញសង្គម ប៉ុន្តែការពិតវិញ ពលរដ្ឋកម្ពុជាមានទឹកចិត្ត និងចិត្តល្អគ្រប់គ្នា ។ សារព័ត៌មាននេះបន្ថែមថា ម្ចាស់ផ្ទះកម្ពុជាបានធ្វើសានវេចមានរសជាតិឆ្ងាញ់ចែកឱ្យក្រុមកីឡាករថៃបរិភោគទៀតផង ៕ 
.jpg)
ប្រភព ៖ Thairath Sport










