Home ព័ត៌មានជាតិ ជ្រោះផ្តាច់ព្រលឹង កន្លែងបោះតង់និងផ្សេងព្រេងដ៏ពេញនិយមមួយនៅលើភ្នំគីរីរម្យ

ជ្រោះផ្តាច់ព្រលឹង កន្លែងបោះតង់និងផ្សេងព្រេងដ៏ពេញនិយមមួយនៅលើភ្នំគីរីរម្យ

222
0

ឧទ្យានជាតិគីរីរម្យ គឺជាតំបន់ធម្មជាតិដ៏មានភាពទាក់ទាញពីប្រជាជនខ្មែរ ព្រោះនៅទីនោះសម្បូរដោយកន្លែងធម្មជាតិស្អាតៗ សម្រាប់មនុស្សដែលចូលចិត្តផ្សងព្រេង និងបោះតង់ជាដើម។

ឧទ្យានជាតិនេះ ត្រូវបានគេទទួលស្គាល់ថាជាកន្លែងសម្រាប់លេងកម្សាន្ត និងជាទីកន្លែងបោះតង់ដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសយើងផងដែរ។
នៅក្នុងនោះ “ជ្រោះផ្តាច់ព្រលឹង” ក៏ជាទីកន្លែងដ៏ស័ក្កសមបំផុតមួយផងដែរ សម្រាប់ការបោះតង់ ឬផ្សងព្រេង នៅលើភ្នំគីរីរម្យ។No photo description available.
ឈ្មោះជ្រោះផ្តាច់ព្រលឹងស្តាប់មើលទៅគួរឱ្យខ្លាចណាស់ ប៉ុន្តែ ធាតុពិត នៅពេលទៅដល់ជាក់ស្តែងទើបដឹងថា ជាទីកន្លែងមួយដ៏ស្រស់ស្អាត គួរឱ្យទាក់ទាញមិនខុសពីតំបន់ផ្សេងទៀតឡើយ។ ជ្រោះផ្តាច់ព្រលឹង ជាទីកន្លែងមួយស្រស់ស្អាត មានភាពស្ងប់ស្ងាត់ បរិយាកាសល្អ ស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តបោះតង់បែបស្ងប់ស្ងាត់ ចង់ស្តាប់សំឡេងធម្មជាតិ មិនចូលចិត្តសំឡេងរំខាននានា។
លើសពីនេះទៅទៀត ពេលទៅដល់ទីនោះ យើងអាចគយគន់សម្រស់ធម្មជាតិ ព្រៃឈើ ដ៏ស្រស់ត្រកាល ដែលលាតសន្ធឹតលើផ្ទៃដីរាប់ពាន់ហិចតា។
ក្រៅពីជ្រោះផ្តាច់ព្រលឹង នៅលើភ្នំគីរីរម្យនេះ ក៏មានកន្លែងសម្រាប់សម្រាកកម្សាន្ត បោះតង់ និងលេងទឹកជ្រោះជាច្រើនកន្លែងថែមទៀតផងដែរ ដូចជា៖ ថ្មលយ បឹងចំការតែ និងឧទ្យានបោះតង់គីរីរម្យជាដើម៕No photo description available.No photo description available.No photo description available.No photo description available.
រូបភាព៖ one step adventure