Home ព័ត៌មានជាតិ កម្ពុជា រំពឹងថានឹងទទួលបានទេសចរជប៉ុន៧ម៉ឺននាក់ក្នុងឆ្នាំ២០២៣

កម្ពុជា រំពឹងថានឹងទទួលបានទេសចរជប៉ុន៧ម៉ឺននាក់ក្នុងឆ្នាំ២០២៣

84
0

ត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរជប៉ុនចំនួន ១១,៤៦៥នាក់ មានការកើនឡើង ១១៧៦.៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ខណៈក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរជប៉ុនប្រមាណ ៧ម៉ឺននាក់។ នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍ស្តីពីពិព័រណ៍កម្ពុជា Cambodia Festival 2023 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ប្រទេសជប៉ុនជាទីផ្សារគោលដៅសំខាន់សម្រាប់កម្ពុជា បើយោងតាមស្ថិតិទេសចរណ៍ប្រចាំឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរចំនួន២,២៧៦,៦២៦ នាក់ កើនឡើង១០៥៨.៦% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទេសចរជប៉ុនមានចំនួន២៩,៧៣៣នាក់ មានការកើនឡើង ១៣៧៨.៥% បើធៀបនឹងឆ្នាំ២០២១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAsWSCAWbut4YKmH5t2D4syOFoMaShsxrxBsNujloPRHgfhBd1vAFWIDJCAHTY-KMhRV75wpBBoiep9NjzXNISWuhdDnmHIYeO4_WF4xsAtSHzCTSHFzh4gnTJdK0_p0ERfTwHvY_3fzPg3xP0Pl5LxSHY-qV3eh_OUcVV0K6rvUnCpZpRYPyCnI9s/s1280/344738996_184149004556112_323121320791961984_n.jpg

ដោយឡែក ក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរជប៉ុនប្រមាណ៧ម៉ឺននាក់ក្នុងឆ្នាំ២០២៣។ ការរំពឹងនេះធ្វើឡើងនាឱកាស កម្ពុជាជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានៅលើទីផ្សារជប៉ុន ក្នុងពិព័រណ៍កម្ពុជា Cambodia Festival 2023 នៅទីក្រុងតូក្យូ ប្រទេសជប៉ុនថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា កម្មវិធីពិព័រណ៍កម្ពុជាឆ្នាំ២០២៣មានការតាំងបង្ហាញផលិតផល ម្ហូបអាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍របស់ខ្មែរ និងការបង្ហាញផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ ប្រពៃណី តាមរយៈការសម្តែងសិល្បៈជូនភ្ញៀវទស្សនាកម្សាន្ត ដោយមានស្តង់សរុបប្រមាណ១០០ស្តង់។ ឆ្នាំនេះផងដែរ ពិព័រណ៍កម្ពុជារំពឹងថានឹងមានអ្នកចូលរួមទស្សនាពីសំណាក់ភ្ញៀវបរទេស និងជនជាតិខ្មែរប្រមាណជា៥ម៉ឺននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaszxNrBaEQWstXTP8q7y0J9lnISuQZTSt67HGDm5jL79qjN0LIkoqPwEO7jgeGaUdSw39opiQG4Tt8U2Th_ogPIaPmxr-23wSTbSC4yqi0u0sGsZmqVRzwjgk7eS-C1qasbr9ajJ05UnEtHxVL-VVMY4Y4_FJNS8zsVHq4jj_XFREtbYhzfsZ-S8E/s960/344794107_787564366292594_3848823222364969109_n.jpgនៅក្នុងកម្មវិធីខាងលើនេះ មានការចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ឯកឧត្តម ឈួន ដារា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម IMAMURA Masahiro សមាជិកសភាតំណាងរាស្ត្រជប៉ុន និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ឯកឧត្តម TAKAGI Kei អនុរដ្ឋមន្ត្រីទំនាក់ទំនងការបរទេសនៃប្រទេសជប៉ុន និងកញ្ញា MINAMINO Yoko ទូតសុឆន្ទៈនៃខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន អមដោយពិធីកាត់ខ្សែបូ ការសម្តែងសិល្បៈ របាំអប្សរា និងការដើរទស្សនាតាមស្តង់ពិព័រណ៍នានារបស់គណៈអធិបតី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtHHiq8vwUUa1bVdAwhsBCw5vmA8D_8QwY_fuwbSr5EFUu614uYvl4cWs_J-v-wtY66bRLfbrJjuIriL6eGS1g8zCkOLAtUYR9axOnfT8Ks6eeRR2h8rX3F0HRfLeMlHqbENeqBlvcjXIJPLnmLa7DsEt2EEBDmJFSY8XoK5hdQ3ustgsaf09V30cg/s1280/344328698_1913303422371880_6480391353383067032_n.jpg