នៅលើភពផែនដីរបស់យើងមានសត្វជាច្រើនប្រភេទដែលសត្វខ្លះមានអាយុវែង និងខ្លះទៀតក៏មានអាយុខ្លី ដូច្នេះហើយថ្ងៃនេះយើងខ្ញុំនឹងនាំប្រិយមិត្តមកស្គាល់សត្វទាំង៧ ដែលមានអាយុវែងបំផុតនៅលើផែនដី ៖

១.ត្រីឆ្លាមគ្រីនឡែនដ៍ (Greenland Shark)៖ ត្រីឆ្លាមហ្គ្រីនឡែនដ៍ រស់នៅក្នុងមហាសមុទ្រអាក់ទិក និងអាត្លង់ទិចខាងជើង ដែលមានជម្រៅជាមធ្យមពី ៤.០០០ទៅ ៧,០០០ហ្វីត។ ត្រីឆ្លាមប្រផេះនេះអាចរស់នៅបាន ២៧២ឆ្នាំ ឬអាចមានជីវិតរស់នៅជាអតិបរមារហូតដល់ទៅ ៣៩២ឆ្នាំ។Talk About An Ancient Mariner! Greenland Shark Is At Least 272 Years Old :  Shots - Health News : NPR

២.លៀសសមុទ្រជីអូដាក់ ឬលៀសប្រម៉ោងដំរី (Geoduck Clam)៖ លៀសសមុទ្រជីអូដាក់ ដែលជាសត្វរស់នៅក្នុងទឹកប្រៃនេះ រស់នៅបានលើសពី ១៦៥ឆ្នាំ។ សត្វប្រភេទនេះ លូតលាស់លឿនណាស់ បន្ទាប់ពីកើតមកភ្លាម ដែលជាមធ្យមវាលូតលាស់បាន ១អ៊ីញក្នុងមួយឆ្នាំ ក្នុងអំឡុងរយៈពេល ៤ឆ្នាំដំបូង។Cleaning Geoduck | ChefSteps

៣.បង្គួយ តូតារ៉ា (Tuatara)៖ បង្គួយប្រភេទនេះ គឺជាសត្វមួយក្នុងចំណោម សត្វឆ្អឹងខ្នង ដែលមានជីវិតយូរជាងគេលើផែនដីយើងនេះ ខណៈដែលពួកវាខ្លះរស់នៅបានប្រហែល ១០០ឆ្នាំឯណោះ។Tuatara | San Diego Zoo Animals & Plants

៤.ជន្លេនសមុទ្របំពង់ ឡាមឺលីប្រាឈៀ (Lamellibrachia Tube Worm)៖ សត្វសមុទ្រប្រភេទនេះ រស់នៅបានចន្លោះពី ១៧០ទៅ ២៥០ឆ្នាំ។ ជន្លេនបំពង់ ឡាមឺលីប្រាឈៀ មានលក្ខណៈពិសេសមួយប្លែកជាងគេ ក្នុងចំណោមប្រភេទសត្វស្រដៀងៗគ្នាដូចវា ពីព្រោះពួកវាលូតលាស់យឺតៗពេញមួយជីវិត រហូតដល់មានប្រវែងជាង ៦ហ្វីត។The 27 Best Deep-Sea Species: #24 Tubeworms | Deep Sea News

៥.សត្វសមុទ្រដែលមានបន្លា រេដស៊ី (Red Sea Urchin)៖ សត្វសមុទ្រ រេដស៊ី អាចរស់នៅបានចាប់ពី ១០០ទៅ ២០០ឆ្នាំ។ ពួកវា មានតែនៅក្នុងសមុទ្រប៉ាស៊ីហ្វិក ជាពិសេសនៅតាមឆ្នេរសមុទ្រភាគខាងលិច នៃអាមេរិកខាងជើង និងឆ្នេរសមុទ្រភាគខាងជើង នៃប្រទេសជប៉ុន ហើយពួកវារស់នៅតាមទឹករាក់ និងខ្លះទៀតរស់នៅតាមក្រហែងថ្ម៕As Sea Stars Die, New Worries About Urchins