តារាចម្រៀងជើងចាស់សំនៀងល្អឯកមិនចេះសាប អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញអារម្មណ៍ជាលើកដំបូងនៅលើបណ្តាញសង្គម ក្រោយពីមានឱកាសបានជួបជាមួយតារាចម្រៀង វណ្ណដា និង CEO បារមី កញ្ញា ឡូរ៉ា ម៉ម នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះរូបភាព២សន្លឹកនៅលើហ្វេកប៊ុករួមមានអ្នកនាង និងកូនស្រី តារាចម្រៀង វណ្ណដា និង ឡូរ៉ា ម៉ម ដោយបានភ្ជាប់ជាមួយខ្លឹមសារថា « និស្ស័យច្បាស់ក្រឡែត ប្អូនវណ្ណដា និងប្អូនស្រី Lora អ្នកទាំងពីរពិតជាគួរឱ្យស្រលាញ់រហូតមក » ។
ក្នុងជំនួបកំពូលតារាចម្រៀងទាំង២ដួងនេះ អ្នកលេងបណ្តាញសង្គមបានចូលទៅខំមិនថា «១សន្លឹកនេះប្អូនចង់និយាយថា ជាធនធានសិល្បះសំរាប់ប្រទេសជាតិកម្ពុជា,មិនអាចខ្វះបាន មនុស្សដែលមានសមត្ថភាព ទេពកោសល្យពិតពិត , កំពូលសំលេងប៉ះគ្នា , idol ជួប idol រួមទាំងខំមិនបង្ហាញពីការស្រលាញ់ទៅដល់កំពូលតារាចម្រៀងទាំង២ដួងផងដែរ»។
មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រក៏បានបង្ហាញអារម្មណ៍រំភើបដោយលើកឡើងទៀតថា ការបង្ហាញខ្លួនរបស់កំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា នៅពហុកីឡដ្ឋានជាតិមរតកតេជោនេះកំពូលតារាចម្រៀងរូបនេះអាចនឹងមានវត្តមានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលព្រឹត្តិទៅនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ។
គួរបញ្ជាក់ផងដែរថា កាលថ្ងៃទី២២ មេសា នេះអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញវត្តមានក្នុងពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាទីក្រុង Lognes នៃប្រទេសបារាំង ក្រោមការអញ្ជើញរបស់ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំងផងដែរ៕










