Home ព័ត៌មានអន្តរជាតិ ប្រទេសឡាវដំឡើងថ្លៃកម្លាំងពលកម្មកម្រិតទាប

ប្រទេសឡាវដំឡើងថ្លៃកម្លាំងពលកម្មកម្រិតទាប

60
0

ប្រទេស ឡាវ ៖ រដ្ឋាភិបាលឡាវនឹងដំឡើងថ្លៃឈ្នួលកម្លាំងពលកម្មកម្រិតទាបចាប់ពីពេល បច្ចុប្បន្នស្មើនឹង១,២ លានគីបទៅ ១,៣លានគីបហើយអនុវត្តចាប់ពី ថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២៣តទៅ ។ ការប្រកាសនេះស្រប នឹង ថ្ងៃទិវាពលកម្មអន្តរជាតិហើយសំណើ នេះត្រូវបានចុះហត្ថលេខា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។

បើទោះជារដ្ឋាភិបាលនឹងពិភាក្សាអំពីការដំឡើងថ្លៃកម្លាំងពលកម្មបន្ថែមទៀត ប៉ុន្តែបានប្រគល់ការងារនេះទៅ ឲ្យក្រសួង ការងារ និង ផ្នែកសង្គមទំនាក់ទំនងទៅក្រសួងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធ ផ្សេងៗបន្ត ទៀត ដើម្បីដំណើរការស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយអំពី ការដំឡើងថ្លៃកម្លាំង ពលកម្មកម្រិតទាបជាងគេ ឱ្យ បាន សម ស្រប ។Laos to increase minimum wage starting Aug. 1 in response to inflation —  Radio Free Asia

លើសពីនេះត្រូវមាន ទិន្នន័យស៊ីជម្រៅឱ្យបានច្រើនអំពីរឿងនេះផងដែរ ។ រដ្ឋាភិបាលឡាវសង្ឃឹមថានឹងអាចដំឡើងតម្លៃកម្លាំងពលកម្មកម្រិតទាបនៅត្រីមាស ទី៣ ឆ្នាំ ២០២៣ ដើម្បីជាប្រយោជន៍ដល់ អ្នកធ្វើការងារជាច្រើននាក់នៅទូទាំងប្រទេសឡាវ ។

ក្រៅពីការអនុម័តដំឡើងថ្លៃ កម្លាំងពលកម្មកម្រិតទាបហើយនៅក្នុងកិច្ចប្រជុំក៏បានពិភាក្សាអំពី ប្រធានបទផ្សេងៗផងដែរ ដូចជាការធ្វើឱ្យរថភ្លើង ប្រទេសឡាវ-ចិន កាន់ តែងាយស្រួលជាងមុន សម្រាប់អ្នកធ្វើដំណើរ , ការដោះស្រាយការបំពុលលើបរិយាកាស និងការគ្រប់គ្រងអតិផរណាកើនឡើង ។COVID support for 17,000 Laos garment workers | Materials & Production News  | News

រដ្ឋាភិបាលឡាវមានគោលដៅជំរុញវិស័យទេសចរណ៍ជាពិសេសនៅ តាមបណ្តោយផ្លូវ រថភ្លើង ឡាវ-ចិន និងយកមតិយោបល់របស់ពលរដ្ឋមកពិចារណា ដើម្បីកែលម្អផ្តល់ភាពងាយស្រួលតាមខ្សែរថភ្លើង ល្បឿន លឿន ។

ចំណែកការដោះស្រាយបញ្ហាបរិយាកាសកខ្វក់រដ្ឋាភិបាលកណ្តាលនិងតំបន់នឹងតាម ដានស្ថានការណ៍ភ្លើងឆេះព្រៃ និងពន្លត់ភ្លើងឱ្យបានទាន់ពេលវេលា។ ក្រៅពីនេះភ្នាក់ងារក្នុងតំបន់បានផ្តល់ចំណេះដឹងដល់ពលរដ្ឋផងដែរដើម្បីចៀសវាងការដុតព្រៃដោយប្រមាថ និងអនុវត្តប្រើច្បាប់ ពាក់ព័ន្ធនឹងការទន្ទ្រាផ្ទៃដីព្រៃអនុរក្ស ។Travel across Laos on its new semi-high-speed train | CNN

រដ្ឋាភិបាលបានបង្កើត ក្រុមការងារ មួយដើម្បី ពិនិត្យ អតិផរណាកើនឡើង តម្លៃទំនិញ និងការប្តូរ ប្រាក់ផងដែរ ។ ក្រុមការងារនេះនឹងសហការការងារជាមួយផ្នែកពាក់ព័ន្ធ ដើម្បីសិក្សាស្រាវជ្រាវឱ្យបានគ្រប់ផ្នែក , អភិវឌ្ឍន៍វិធានការរយៈពេលវែង និងយកលទ្ធផលការស្រាវជ្រាវទៅឱ្យរដ្ឋាភិបាល ដើម្បីពិចារណា៕ ប្រភព៖ 3Plus News