ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពត លោក ឈុន ច័ន្ទសីហា បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនអភិបាលរងក្រុងបូកគោ លោក គឹម បញ្ញា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះ ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាលើប្រពន្ធរបស់ខ្លួន។
ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួន តុលាការបានបញ្ជាក់ថាជនត្រូវចោទឈ្មោះ គឹម បញ្ញា ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាក់ជន (ប្ដីវាយប្រពន្ធ)» ប្រព្រឹត្តនៅចំណុចភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូង ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ និងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។.jpg)
គួរបញ្ជាក់ផងដែរថា អភិបាលរងក្រុងបូកគោ ឈ្មោះ គឹម បញ្ញា ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពត កោះហៅឱ្យចូលបំភ្លឺ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ក្រោយការបង្ហោះសាររបស់ភរិយាថា លោកបានប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារម្តងហើយម្តងទៀត។ បន្ទាប់ពីបញ្ចប់ការសួរនាំនៅអធិការដ្ឋាននគរបាលក្រុងកំពត កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនលោក គឹម បញ្ញា ទៅកាន់សាលាដំបូងខេត្ដកំពត កាលពីថ្ងៃទី២៧ ខែមេសា ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាលើភរិយា៕










