សាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពីការប្តូរទៅទីតាំងថ្មីនៅផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារនាខែមិថុនា ខាងមុខ។
ក្នុងសេចក្តីជូនដំណឹងបានសរសេរថា សូមជូនដំណឹងដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ គណៈមេធាវីន ព្រះរាជាណាចក្រកម្ពុជា អង្គភាពពាក់ព័ន្ធ និងសាធារណជនទាំងអស់ឱ្យជ្រាបថា សាលាដំបូង និងអយ្យការអម សាលាដំបួងរាជធានីភ្នំពេញ នឹងប្ដូរទីតាំងពីអគារលេខ ២៥ ផ្លូវលេខ ២១៧ សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ទៅទីតាំងថ្មីនៅ អគារសាលាយុត្តិធម៌ ស្ថិតនៅ ដីឡូត៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃ ចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ តទៅ៕









