តារាសម្តែងជនជាតិកាណាដាម្នាក់ឈ្មោះ Saint Von Colucci ត្រូវបានគេរាយការណ៍ថាបានស្លាប់បន្ទាប់ពីការវះកាត់កែសម្ផស្សចំនួន១២ដង ក្នុងវ័យ២២ឆ្នាំដើម្បីមានមុខមាត់ស្រដៀងនឹងតារាចម្រៀង Jimin សមាជិក BTS ។
យោងតាមរបាយការណ៍កាលពីយប់ថ្ងៃសៅរ៍ ទី២២ ខែមេសា តារាសម្តែងរូបនេះបានធ្វើការវះកាត់នៅមន្ទីរពេទ្យកូរ៉េខាងត្បូងដើម្បីដកចេញនូវថ្គាមដែលបានវះកាត់បញ្ចូលកាលពីខែវិច្ឆិកា ដោយមានហានិភ័យខ្ពស់ប្រឈមនឹងគ្រោះថ្នាក់ ខណៈ Colucci ត្រូវបានគេនិយាយថាលោកបានស្លាប់ដោយសារ ការឆ្លងមេរោគពីការវះកាត់។
គួរបញ្ជាក់ថា Colucci បានវះកាត់ចំនួន១២ដង ដែលចំណាយថវិកាប្រមាណ២២ម៉ឺនដុល្លារ ដែលមានដូចជា កែមុខ ច្រមុះ ការលើកភ្នែក ចិញ្ចើម និងការកាត់បបូរមាត់ ដើម្បីមានមុខស្រដៀងទៅនឹង Jimin សមាជិក BTS ។
បន្ថែមពីលើនេះ កាលពីឆ្នាំមុន តារាសម្តែងវ័យក្មេងរូបនេះត្រូវបានគេរាយការណ៍ថាបានសម្ដែងក្នុងរឿងភាគកូរ៉េ «Pretty Lies (Cogimar) »ដែលថតពីខែមិថុនាដល់ខែធ្នូ ហើយគ្រោងនឹងចាក់ផ្សាយនៅលើសេវាផ្សាយរបស់សហរដ្ឋអាម៉រិកនៅចុងឆ្នាំនេះ៕
ប្រភព៖ Daily Mail










