កម្ពុជា ស្នើសុំឱ្យក្រុមហ៊ុន Google ពិនិត្យលទ្ធភាព ដើម្បីជាស្មារតីចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។ ការស្នើសុំនេះធ្វើឡើងក្នុងកិច្ចពិភាក្សាលើការងារ និង សម្តែងការគួរសមរវាងឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោក Yves Gonzalez តំណាងក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ក្នុងកិច្ចពិភាក្សាខាងលើនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានស្នើដល់ក្រុមហ៊ុន Google ពិនិត្យលទ្ធភាពដូចជា៖
១. បន្តកិច្ចសហការរៀបចំបណ្តុះបណ្តាល Be Professional Youtubers វគ្គទី២
២. រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការ ក.ប.ទ. សិស្ស និស្សិត និងប្រជាពលរដ្ឋស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល
៣. ជួយរៀបចំគោលនយោបាយ Cloud First Policy
៤. ជួយលើកស្ទួយធុរកិច្ចថ្មីឌីជីថល (Digital Startups) នៅកម្ពុជា និ
៥. ពង្រឹងសមត្ថភាព Google Translate ជាភាសាខ្មែរ, ផ្តល់មុខងារ បន្ថែមនៅលើ Google Map និងផ្តល់ព័ត៌មានបន្ថែមពី Google Cloud Products របស់ក្រុមហ៊ុនផងដែរ។

ជាការឆ្លើយតបលោក Yves Gonzalez បានបង្ហាញគោលជំហរជួយគាំទ្រយ៉ាងមុតមាំ និងធ្វើ ការបន្តជាមួយក្រុមការងារបច្ចេកទេសទទួលបន្ទុករបស់ Google ដើម្បីជួយគាំទ្រលើសំណើដែលបានលើកឡើង។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Google ដែលបានជួយគាំទ្រដល់ ក.ប.ទ. លើការពិនិត្យផ្តល់យោបល់លើបទប្បញ្ញត្តិ ការរៀបចំវគ្គបណ្តុះបណ្តាលនាពេលកន្លងទៅ ហើយឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា ក្រុមហ៊ុន Google នឹងនៅតែបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស ការធ្វើបរិវត្តកម្មឌីជីថល និងការស្វែងរកសក្តានុពលថ្មីៗក្នុងវិស័យឌីជីថលនៅកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZLinvCG4tVn0vzDhCLwLXxPL8c3uTVe5GJ8GzH51_iVnWGwNq3CTWr6pcg85lLi2z7haCJu11iQQ6i6fZsPGVF1Rniw99TTi8Unnz9umH-MRrXJWmc7rWUtsstLCUYHjqUqTVttCFFnyASV0NgFdL-Zw7UPyOxRGIPM1q8KWNL2slyd13E0DyQu4Z/s2048/343575018_1419522888887786_5939502312471746956_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiijTfdp8eTh-0qA_FB15ZqCGFQ8pSQAWQp8OVN-Nkdaupqny0dK7sRgN-KFhqlr0Wj8hiQz_O_mry0MJVt-i83ziuDhWtYaWFsdT9Mkyss0VQp6mSM5zeFlEbcJ0VtRznB4gTqzvM0tgvkNRdKR4bwevxdQPAVrG-8VakqiAP0W1hkTnr4BDGXFKkh/s2048/342901137_1188476015195421_113715992154501982_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPPDCOHPRxd-IUTwnBnx_srFSz99p9o5GMystvi0pqagHZpfTN0I6Yiy3hBwkJqfuG3K_fmj2naYYnRsHx0QBdmRF636v8CuIdnxdskfb85Zk2mdehkAxC4K2fegAWY9ZM-jq8O_OIAHk1C2FlxBPn7EelZ_HCf9LA5uKtmYppJUSjFqJAOu60EXTn/s2048/342724263_263256666135437_1918611921228448845_n.jpg