Home ព័ត៌មានអន្តរជាតិ មេដឹកនាំហ្វីលីពីនប្រកាសគាំទ្រគោលនយោបាយចិនតែមួយ

មេដឹកនាំហ្វីលីពីនប្រកាសគាំទ្រគោលនយោបាយចិនតែមួយ

35
0

ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី២២ ខែមេសា កន្លងមក លោក Qin Kang រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបប្រជុំជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Junior នៅប្រទេសហ្វីលីពីន ។ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាជំរុញសម្ព័ន្ធភាពឱ្យកាន់តែស្អិតរមួត និងបង្កើនកិច្ចសហការគ្នាឱ្យកាន់តែខ្លាំងផងដែរ ។Marcos: More communication lines to be established with China to avoid  conflict | Global News

មេដឹកនាំហ្វីលីពីន លោក Marcos Junior បានថ្លែងថា បញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហើយហ្វីលីពីននឹងបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ដូចដែលហ្វីលីពីនធ្លាប់គាំទ្រចិននាពេលកន្លងមក ។ លោក Marcos Junior បន្តថា ហ្វីលីពីននឹងរក្សានូវឯករាជ្យភាពរបស់ខ្លួនជាយុទ្ធសាស្ត្រ ។

ប្រទេសហ្វីលីពីនចង់បង្កើនទំនាក់ទំនង និងដោះស្រាយបញ្ហាដែនសមុទ្រឱ្យបានត្រឹមត្រូវ ព្រមទាំងការពារមិនឱ្យបំផ្លាញសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ។ លើសពីនេះ ហ្វីលីពីនត្រូវការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ផងដែរ ។Philippines and China to open more communication lines to resolve maritime  dispute | The Japan Times

ចំណែករដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Qin Kang បានថ្លែងដែរថា ប្រទេសហ្វីលីពីន និងចិនបានរក្សាការផ្លាស់ប្តូរគ្នាយ៉ាងជិតស្និទ្ធ និងមានលទ្ធផលល្អក្នុងកិច្ចសហប្រតិបត្តិការ ។ លោកបន្តថា ការគោរពគ្នាទៅវិញទៅមក ចំណងមិត្តភាព ការរក្សាសន្យា ទំនុកចិត្ត និងកិច្ចសហការរួមគ្នាសម្រាប់ផលប្រយោជន៍ប្រទេសទាំងពីរ គឺអាស្រ័យលើចំណាប់អារម្មណ៍ផលប្រយោជន៍ជាមូលដ្ឋានរបស់ភាគីទាំងពីរ ។ លើសពីនេះ ប្រទេសហ្វីលីពីន និងចិន គួរតែរៀនសូត្រពីបទពិសោធន៍ និងមេរៀនផ្សេងៗក្នុងរយៈពេលកន្លងមក ៕PH, China 'iron things out' in Marcos-Qin talks | Global News ប្រភព ៖ TNN World