Home ព័ត៌មានអន្តរជាតិ វៀតណាមនាំចូលទុរេនថៃដើម្បីបំពេញតម្រូវការក្នុងស្រុក

វៀតណាមនាំចូលទុរេនថៃដើម្បីបំពេញតម្រូវការក្នុងស្រុក

77
0

ប្រទេសវៀតណាម ៖ ទុរេនថៃកំពុងហូរចូលទៅកាន់ទីផ្សារវៀតណាម និងមានតម្លៃខ្ពស់ជាងទុរេនរបស់វៀតណាមរហូតដល់៥ដង ដើម្បីបំពេញតម្រូវការខ្វះខាតទុរេននៅវៀតណាម ក្រោយពីប្រទេសនេះបានបង្កើនការនាំចេញទុរេនទៅកាន់ប្រទេសចិន ។

អាជីវករលក់ផ្លែឈើម្នាក់នៅតំបន់ Go Vap ក្នុងទីក្រុងហូជីមិញនិយាយថា មុននេះ រូបគេមិនធ្លាប់ឃើញទុរេនរបស់ថៃនាំចូលមកកាន់ប្រទេសវៀតណាមក្នុងចំនួនច្រើនបែបនេះទេ ហើយខ្លួនធ្លាប់ទិញទុរេនពីជនជាតិថៃ ក្នុងតម្លៃពី២៨០បាត ទៅ៣៦៥បាតក្នុង១គីឡូក្រាម ហើយទុរេនថៃមានទំហំតូច និងសម្បកស្តើងជាងទុរេនវៀតណាម ។ ដូច្នេះ ទុរេនថៃមានតម្លៃខ្ពស់ជាងពូជ Ri6 ដែលដាំដុះនៅវៀតណាមរហូតដល់២ដង ។Nose for success on durians - Chinadaily.com.cn

អាជីវករលក់ផ្លែឈើវៀតណាមជាច្រើននាក់បាននាំចូលទុរេនថៃជាច្រើនប្រភេទដូចជា ពូជកានយ៉ាវ, ម៉ុនថង និងក្រាក់ឌុម ដែលតម្លៃក្នុង១គីឡូក្រាមស្មើពី២០ម៉ឺន ទៅ៣៥ម៉ឺនដុង ។ ដូច្នេះ ទុរេនថៃមានតម្លៃខ្ពស់ជាងទុរេនវៀតណាមរហូតដល់៣ដង ។ រីឯទុរេនណាមដាំនាំចូលពីប្រទេសថៃ គឺមានតម្លៃខ្ពស់បំផុតស្មើពី៦០ម៉ឺន ទៅ៩០ម៉ឺនដុងក្នុង១គីឡូក្រាម ។ អាជីវករលក់ទុរេនម្នាក់នៅតំបន់ Binh Thanh ប្រទេសវៀតណាមនិយាយថា អតិថិជនត្រូវកុម្ម៉ង់ទិញទុរេនមុន១អាទិត្យ ដោយសារទុរេនដែលយកមកលក់មានកំណត់ ។

ចំណែកនៅភាគខាងជើងប្រទេសវៀតណាមត្រូវការទិញទុរេនថៃយ៉ាងច្រើន បើតាមអាជីវករលក់ទុរេនម្នាក់នៅក្រុងហាណូយប្រាប់ថា គេបាននាំចូលទុរេនថៃចាប់ពី២០តោន ទៅ៣០តោនក្នុង១ថ្ងៃ ។Vietnam's durian becomes multi-billion-dollar fruit

ទោះយ៉ាងណា នៅឆ្នាំ២០២៣នេះ ប្រទេសវៀតណាមបាននាំចេញទុរេនប្រមាណ៧០% ទៅកាន់ប្រទេសចិន ដែលធ្វើឱ្យការផ្គត់ផ្គង់ទុរេនក្នុងស្រុកធ្លាក់ចុះក្នុងកម្រិតទាប ។ ហេតុនេះ អាជីវករចាំបាច់ត្រូវនាំចូលទុរេនពីប្រទេសថៃ ដើម្បីបំពេញតម្រូវការក្នុងស្រុក ។

តាមទិន្នន័យរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមថា ទុរេន គឺជាផ្លែឈើមួយប្រភេទដែលនាំចេញទៅប្រទេសចិនកើនឡើងឆាប់រហ័ស ស្របពេលការនាំចេញផ្លែឈើផ្សេងទៀតក្នុងរយៈពេល២ខែដំបូងឆ្នាំ២០២៣ បានកើនឡើងដល់២៩១% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ហើយស្មើនឹងទឹកប្រាក់ចំនួន៥៦,៩លានដុល្លារអាមេរិក ។ តំណាងអ្នកនាំចេញទុរេនវៀតណាមនិយាយថា ប្រទេសចិននៅតែត្រូវការទិញទុរេនវៀតណាម ហើយការនាំចេញទុរេនទៅចិននឹងមិនធ្លាក់ចុះទេ ។Detail

គួរបញ្ជាក់ថា ក្នុងរយៈពេល៣ខែដំបូងឆ្នាំ២០២៣ ប្រទេសវៀតណាមបាននាំចូលផ្លែឈើពីប្រទេសថៃ ក្នុងទឹកប្រាក់ចំនួន៨,៥លានដុល្លារអាមេរិក កើនឡើង៩% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ហើយផ្លែឈើដែលវៀតណាមនាំចូលពីថៃ រួមមាន ទុរេន ម្នាស់ និងមង្ឃុត ៕ ប្រភព ៖ AEC connect