តារាចម្រៀងប្រចាំផលិតកម្មហង្សមាស សុខ ស្រីនាង ពុំបានបញ្ចេញសកម្មភាពសិល្បៈរបស់ខ្លួនឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះព្រមទាំងមានពាក្យចចាមអារ៉ាមថា តារាចម្រៀងស្រីរូបនេះកំពុងសំងំសាងជីវិតគ្រួសារ។ យ៉ាងណា សុខ ស្រីនាង មិនបានចេញមុខបញ្ជាក់យ៉ាងណាទេតែនាងបង្ហោះរូបភាពយ៉ាងរីករាយនៅលើទឹកដីប្រទេសជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjfIDXqCBF7UiEyh20t1Q82gpElCgXnvyq-25SYUXbZEEZBnI2xHCsEwecEaWmBHqKRj8aOjasYbq0hpE6tJvE6arnHi_LsSmlUY6BffoU7_i3RWW_r9-__e-cGMSSWj9h67DKLPqu6JaS6KTrdEjVZz6cwSaoqDUEKIf1KTZZnV0e-UAekow2R2ig/s2048/333423220_226500599914788_3541879438104690380_n.jpg

ដ្បិតមានងារជាមេម៉ាយក្តីប៉ុន្តែតារាចម្រៀង សុខ ស្រីនាង ត្រូវមហាជនសម្លឹងឃើញថានាងជានារីម្នាក់ដែលមានសម្រស់ចាំ មានរាងស្អាត និងនៅតែស្រស់ស្អាតដដែល។ យ៉ាងណាមិញ សកម្មភាពសិល្បៈរបស់តារាចម្រៀងរូបនេះបានស្ងប់ស្ងាត់មួយរយៈមកហើយទាំ គេមិនបានឃើញវត្តមាន សុខ ស្រីនាង ឡើងឆាកប្រគំតន្រ្តី ឬមានបទចម្រៀងថ្មីបំរើអារម្មណ៍មហាជនឡើយក្នុងរដូវកាលចូលឆ្នាំនេះ។
ទន្ទឹមនឹងការបាត់មុខរបស់ម្ចាស់បទ «ហត់ទេស្រលាញ់គេម្នាក់ឯង» រូបនេះក៏មានពាក្យចចាមអារ៉ាមថានាងកំពុងសាងជីវិតគ្រួសារជាថ្មីម្តងទៀត រួមទាំងមានពាក្យចចាមអារ៉ាមថា សុខ ស្រីនាង ស្ងាត់ពីសិល្បៈដោយសារពរពោះទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPVQABLtT2qiDZLhNbWGPUwz5p06mCsbEYqp6WiTwGR2cdfnetjY6f77ZhLI5TgVaM_2m0silQP2SFS1zN0-fmIa3xoVRU5hUHKZ8DDyOJvTsEWZl3wKVD0JukLelQ15M0UDr1pFy2jLQj3J16s6CGaLcvE9QpPncQkkgfdt2MNoLHqtp17v3zbUIl/s2048/340939102_588418426579968_4950580409814617684_n.jpg

យ៉ាងណាមិញ ទាក់ទិននឹងពាក្យចាអារ៉ាមផ្សេងៗ តារាចម្រៀងមានទឹកដមសំឡេងស្រួយស្រេសរូបនេះពុំបញ្ចេញប្រតិកម្មតបតអ្វីច្រើនឡើង ដោយយូរៗម្តងនាងបង្ហោះរូបភាពនៅលើបណ្តាញសង្គមតែប៉ុណ្ណោះ។ បន្ថែមពីលើនេះ សុខ ស្រីនាង បានបង្ហោះរូបភាពជាច្រើនសន្លឹកពីភាពរីករាយរបស់ខ្លួននៅលើទឹកដីជប៉ុន ដោយមិនដឹងថា ពេលណាតារាស្រីរូបនេះវិលមកសិល្បៈវិញទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0ZDqRdbTyfFoU9AHIA9yEu9y7KxLvs_aCZyVMo--LKSNH53LjadRXaxHl0CO88WYARJJwDx9UntXf2blwwm4B7iIjHDF151cNZN-L8LHJGEKkHg-8QLjArWUoGhkgeyOrrwd-LsbGdNGWLCk4WJ9Eoxmc0qDIIarU2uWhVXL1ny4SdO_S91poH5h_/s2048/341153812_1165502197476198_2594734472209597646_n.jpg

គួរបញ្ជាក់ថា សុខ ស្រីនាង បានក្រសោបក្លាយជាគណៈកម្មការមួយរូបក្នុងកម្មវិធី Cambodian Idol Junior កាលពីឆ្នាំ២០១៩ និងមានឱកាសបានចាប់ដៃគូជាមួយកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក្នុងបទចម្រៀងប្រភេទស្រីស្រលាញ់ស្រីផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiRiUyg264uhaDQjf0Sv7FFDCdHqyO8mFnwaR6QZdvXWP7A7GjkhrzvXfaTiLOFiSn13Rh74GTBLobeqOn2YQ7tMwy5c5UgVbU9OH_7syC7vT1tkxd4OElWexTyUdsh1gQhIjPquk0QhwwnAqBzdEGiLf1lMKidlmma9M6d2NLleLrSWwgauURblrW/s2048/341854804_754423686064031_1252961836687044748_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjisnjOlEb6MZdGdbY4X-3SPGfR4C1I530PVbhiCjls-hLQdQsdDTVqX0ctbvCzx7l5XUMZCbIKjjdgybFmdhfEIIVQbFrtyodFJW2_4RHnjyplLOC_TamFbxiRBB3HDqJpuE7M8nQPxK3pa1Kx44rgqMv0f6CQMdApf0JReRC7Bln2RG7ygS7IjF8h/s2048/342192973_699790131921769_6443261999300215522_n.jpg