Home ព័ត៌មានអន្តរជាតិ កម្ពុជា អាចឡើងកម្តៅដល់ជិត៤០អស្សា និងអាចមានភ្លៀងលាយឡំខ្យល់កន្ត្រាក់ ពេញមួយសប្តាហ៍

កម្ពុជា អាចឡើងកម្តៅដល់ជិត៤០អស្សា និងអាចមានភ្លៀងលាយឡំខ្យល់កន្ត្រាក់ ពេញមួយសប្តាហ៍

86
0

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រឹកថ្ងៃទី១១ ខែមេសា នេះថារយៈពេល១សប្តាហ៍ខាងមុខចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ កម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយ ទៅមធ្យម គួបផ្សំនិងខ្យល់ប្រែប្រួល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ខ្លះនៅកម្ពុជាឡើងកម្តៅខ្លាំងជិតដល់៤០អស្សា និងតំបន់ខ្លះទៀតអាចមានភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់។

តាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា តំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ °C និង សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៩ °C ។ ក្នុងនោះពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច បន្ទាប់ពីនោះបរិមាណភ្លៀង និងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C ពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច ។ បន្ទាប់ពីនោះបរិមាណភ្លៀង និងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTiQIPIavG1mBEpuQjtPMO5JUMmPqI4Vv-4Q6hSn2H1bBgfTYHbUirtVgQidcR9GcY50zd7QAS2ALOX5yX4MjHG60czOVQVRWIlksASzzoVLAHaWTdtC4jHaRQDBSPaU4nOJcWUmE9_apNHh0e9sqju5vhvtR78oIEo96O55a9BatcR0tecZa6EtB3/s2048/340758130_605353964541362_6569826931479260781_n.jpg