ទើបតែស្ងប់ស្ងាត់ពីរឿងសំលៀកបំពាក់មួយរយៈបណ្ឌិតច្នៃម៉ូត ឯម រៀម កំពុងរងការរិះគន់ពីមហាជនបន្តទៀត ក្រោយពីនិយាយថា បេះដូងបត់ពីក្រដាសដែលកម្ពុជាត្រៀមបំបែកឯតទគ្គកម្មពិភពលោកជា «បេះដូងក្លែងក្លាយ» និងមិនគួរធ្វើនៅមុខប្រាសាទអង្គរវត្តឡើយ។

នាថ្ងៃស្អែកនេះត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ កម្ពុជា នឹងបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» នៅបរិវេណប្រាសាទអង្គរវត្ត។ ការបត់បេះដូងក្រដាសចំនួន ១លានចម្រុះពណ៌ដោយដោតចង្កាក់នេះមានអ្នកការចូលរួមពីបងប្អូនប្រជាពលរដ្ឋម៉ឺននាក់ដើម្បីបង្ហាញពីទឹកចិត្តស្រលាញ់ដល់កីឡាករដែលពិការភាពខិតខំហ្វឹកហាត់តំណាងជាតិមាតុភូមិ និង អបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំលើកដំបូងនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងពេលដ៏ខ្លីខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3PXk5pULRRvp6sgfPHK83DK5R37YB_F2yNSFWNorWhQEuZxtz8ypZzMyJXZQfa2gAbZFgVQbbKBKhIBcKb9GHAywsR_q5Svvwgq2ZEdThTV0RwhYjPULoQ6Ao87cRgVTdQHQDIhmTbr6yJebtLWJ_JFoaFS9FMtCLpJXRvu4En6JCqhrWhGnQmHIY/s2048/340501755_194897849968758_4461111487017938773_n.jpg

អ្វីដែលមហាជនហួសចិត្តនោះគឺ បណ្ឌិតច្នៃម៉ូដលោក ឯម រៀម ដែលរងការរិះគន់ផ្អើលប្រទេសកាលពី១ខែមុន បែរជានិយាយថាបេះដូងក្រដាសដែលបត់នោះជាបេះដូងក្លែងក្លាយមិនមែនកើតចេញពីក្តីស្រលាញ់ និងមិនគួររៀបចំនៅបរិវេណប្រាសាទអង្គរវត្ត ខណៈដែលកម្ពុជាខិតខំរួបរួមគ្នាដើម្បីត្រៀមបំបែកឯតទគ្គកម្មពិភពលោក។

លោក ឯម រៀម បានសរសេរនៅលើហ្វេកប៊ុកនៅថ្ងៃទី១០ ខែមេសា ថា «១លាន បេះដូងក្លែងក្លាយ បើជាថវិការដ្ឋសូមចូលរួមសោកស្តាយ តែបើជាទឹកចិត្តរបស់បងប្អូន មិនគួរធ្វើនៅទីនេះ…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiGinH0XoQ9DeZmZoSwp8zTnHyY76JSldDIL6FlrShEAnKViu6gNuKA7TJnrUiCHG_xzE94figtTuHOA_QxuBIdJdZ3akq_PUnsZNVQF3aowmKgknKu89AJ2PthUieA4im8PudOgzDOKg-M_64xXc77Wa5MkIsPoWuCI9uOBtzx1pFRfjpqAyndSJ0/s1536/340637225_171862309134029_1598008813005825352_n.jpg

អ្នកលេងបណ្តាញសង្គមបានចូលខំមិនរិះគន់ថា «ខ្ញុំជាអ្នកបត់បេះដូងផ្ទាល់ដៃ ក៏ដូចជាប្រជាជនជាច្រើនម៉ឺននាក់ទៀត តើអ្នកគិតថាជាក្លែងក្លាយ?ម៉េចក៏លោកឈានដល់ដំណាក់កាលនេះ?ឬទស្សន:បែបបរទេសនិយមពេក មើលរំលងអ្វីដែលជាខ្មែររួមគ្នាខំធ្វើ?តើគេធ្វើនេះ ដើម្បីមនុស្សប៉ុន្មានម៉ឺននាក់ ឬតំណាងឱ្យជាតិខ្មែរទាំងមូល?ល្មមៗបានហើយ កុំយកបរទេសនិយម បំពានខ្មែរខ្លួនឯង រួចស្រែកប្រាប់គេថា ខ្ញុំស្រលាញ់ខ្មែរនោះ។ ទុកឱ្យខ្មែរមួយនគរស្រលាញ់ផង កុំមួយប្រទេសមានតែមួយអី»។ អ្នកខ្លះទៀតបានលើកឡើងថា «ចេញមកអោយតែគេជេរ រួចតាំងចេញវីដេអូយំល្ហេមល្ហាម គេគ្រប់គ្នាខំណាស់ទំរាំបានចេញជារូបរាង ចេញមកតែប៉ាភ្លើចេះឯងបានគេជេរមិនខុសនោះ, ក្លែងក្លាយមិចបង បងប្អូនប្រជាជនខ្មែរច្រើនណាស់ខ្ញុំទៅម្សិលមិញ ទាក់ទាញទាំងភ្ញៀវជាតិនឹងអន្តរជាតិចូលរួមផងដែល, ទស្សនៈរបស់លោក ចង់បានន័យយ៉ាងម្ដេច? និយាយមកសុទ្ធតែក្លែងក្លាយ? គ្រប់បេះដូងដែលបងប្អូនខ្មែរបានបត់ ប៉ុណ្ណឹងគេមិនចាំបាច់ប្រេីថវិការរដ្ឋទេ គេស្រឡាញ់ខ្មែរគេប្រើថវិកាផ្ទាល់ខ្លួនមកទិញបត់បាន លោកបើមិនដឹងកុំចេញសម្ដីហួសពេក…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7xau0NiePKeqYISnzow2AviJrToPyspRXgwfo8joJy4HSDkWSOFQ8KMswYK90z9ZwZGwrFVumho3fkVWRBQlMBU8s1PpFqG_Yvm3afcznmA9c1ahC-SQVJDdix6MEOfv4XeLCqMzxr-yjy46882YzS9iRY2eT7jCZOz22cjS8w8GK2JVd8OXUUvwD/s1536/340668755_524152919689255_4935413537190529342_n.jpg

គួរបញ្ជាក់ផងដែរថា កម្ពុជាមិនត្រឹមត្រៀមបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក»ប៉ុណ្ណោះទេ តែក៏ត្រៀមរាំចង្វាក់ម៉ាឌីហ្សូនដើម្បីបំបែកឯតទគ្គកម្មពិភពលោក Guiness World Records ផងដែរ ខណៈព្រឹត្តិការណ៍អង្គរសង្រា្កន្តឆ្នាំ២០១៥ កម្ពុជាបានបំបែកឯកត្តកម្មពិភពលោក Guiness World Records រាំម៉ាឌីហ្សូនដែលមានអ្នករាំសរុបជាង ២ ០១៥នាក់ និងនំអន្សមយក្សដែលមានទម្ងន់ ៤តោន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRUD8Nzw9_-6YeaTdBxvD8oFXP9Flfx9spcc9F9PLtg7FGsovCXJu7KVNj8Ed8eRmBSvT2OVpbckPp_ChLRuLLcL3jzg1loZ94EO0F1Nn67ARMCHfs6mPK7aBOorv6bNiGQaDiquJw9RrOPMYZdd1ofYB1leB2twFTrROmQWkPMTunU3gwwv9fVmnp/s781/Capture%20(16).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ_IGjkkhojGgey8ORTPxj0xmgcUoUX_vi_vfIkXB-FYawDWn9tSRt7g3GnA_jiYQWuigsUorE1zQLVWeuBxkG6t89Q9_R_TFojlANKaCeRQpQNf1_L8I7HKaf_Ak4DkCsgOXkty9AE2Ake_DYwdFZz4GOdWp7T7OOj_fZHYJxHscEuyzCBbEjASxQ/s1280/photo_2023-04-10_15-33-41.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyn8qL6hQTzRE-1gfxJvvHuUzhe0Kez_S9cZTFUFm2FPyesZSNXpWiVv06hkN_llqizCRQa9tmz9ur-3RIZNRPHHrXeQLFD4yJFrXuzKjjxeW9Bcw3DarYjsNLJebjZ-avmJfc7iT8CjFqTnBcjiEc04hyf8aoFLkIExmH4yLVGEaMB22_uPd4zFYc/s1280/photo_2023-04-10_15-33-55.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijVAg1xmIGmtkrUHJ2tZftZbEIkP6Q3T9JPMedj7eYFwlLjTlyoypz7CqH5EH7c7twxiI87ODaKigBszl94KsXoplUbVLcuWMwM7ySDuLpdmA41E8-ovjYHP39oOZ-ky3pxhPFRn3ySMIfr8wD5nK-QeBFN3_B4zXa3-ncittAdFI2dK844NHpDUTL/s1280/photo_2023-04-10_15-34-48.jpg