Home ព័ត៌មានអន្តរជាតិ ខ្សែភាពយន្ដហ្គេម Mario បង្កើតកំណត់ត្រាថ្មីឈរនៅលើកំពូលតារាង Box Office ដែលរកចំណូលបានច្រើនបំផុតក្នុងឆ្នាំ២០២៣

ខ្សែភាពយន្ដហ្គេម Mario បង្កើតកំណត់ត្រាថ្មីឈរនៅលើកំពូលតារាង Box Office ដែលរកចំណូលបានច្រើនបំផុតក្នុងឆ្នាំ២០២៣

126
0

អាមេរិកខាងជើង៖ យោងតាមប្រភព Variety បានឱ្យដឹងថា ខ្សែភាពយន្តរបស់ Illumination រកចំណូលបាន ២០៤.៦ លានដុល្លារនៅអាមេរិកខាងជើង បូកនឹង ១៧៣ លានដុល្លារនៅក្នុងទីផ្សារអន្តរជាតិ The Super Mario Bros. ភាពយន្តនេះ ក៏ជាគម្រោងគំនូរជីវចលដែលទទួលបានជោគជ័យបំផុតផងដែរ ។The Super Mario Bros. Movie | Universal Pictures

ជាមួយនឹងថវិកាជាង ១០០ លានដុល្លារ ដែលជាខ្សែភាពយន្តរឿង The Super Mario Bros. ភាពយន្តនេះ ទទួលបានប្រាក់ចំណេញភ្លាមៗពីសប្តាហ៍ដំបូងនៃការចេញផ្សាយរបស់ខ្លួន។ ខ្សែភាពយន្តនេះពង្រីកភាពជោគជ័យរបស់ Illumination បន្ទាប់ពីគម្រោងជាច្រើនដូចជា Despicable Me , Minions , Sing ឬ The Secret Life of Pets ។ លោក Jim Orr នាយកផ្នែកចែកចាយភាពយន្តរបស់ Universal បានប្រាប់ប្រភពព័ត៌មាន Variety ថា “លទ្ធផលនេះបង្ហាញពីសេចក្តីស្រឡាញ់របស់ទស្សនិកជនចំពោះតួអង្គវីដេអូហ្គេម Nintendo និងការនិទានរឿងដែលបង្ហាញដោយ Illumination” ។The Super Mario Bros. Movie Review: Great Graphics Hide Uninspired Gameplay  | Den of Geek

បន្ទាប់ពីចុងសប្តាហ៍ដំបូងរបស់ខ្លួន ខ្សែភាពយន្តរបស់ Illumination បានវ៉ាដាច់ខ្សែភាពយន្ត Ant-Man and the Wasp: Quantumania (១០៦ លានដុល្លារ) ដែលនេះបានធ្វើឱ្យខ្សែភាពយន្ត The Super Mario Bros ក្លាយជាភាពយន្តទី២ដែលរកចំណូលបានខ្ពស់បំផុតនៅក្នុងទីផ្សារអាមេរិក បន្ទាប់ពីខ្សែភាពយន្ត Illumination៕

ប្រភព៖vnexpress