មិនថាជាសត្វ ឬរុក្ខជាតិទេសុទ្ធតែមានលក្ខណៈចម្លែកៗរៀងខ្លួន។ ដូច្នេះហើយថ្ងៃនេះយើងខ្ញុំសូមលើកយកលក្ខណៈចម្លែកៗរបស់សត្វទាំង៥ ដែលមិនគួរឱ្យជឿ ដែលសត្វទាំងនោះរួមមាន៖

១.ស្រមោច៖ ជាទូទៅចំពោះមនុស្សនិងសត្វដទៃទៀត សុទ្ធតែប្រើច្រមុះដើម្បីហិតក្លិន ក៏ប៉ុន្តែដោយឡែកសត្វស្រមោចគឺវាគ្មានច្រមុះនោះទេ ពោលគឺវាប្រើជើងដើម្បីហិតក្លិនតែប៉ុណ្ណោះ។
២.ត្រីឆ្លាម៖ គឺជាសត្វដែលហែរទឹកគ្រប់វិនាទីគ្រប់ពេលវេលា ប៉ុន្តែប្រសិនបើវាឈប់ហែរទឹកត្រឹមតែ១វិនាទី នោះវានឹងត្រូវស្លាប់។ ជាទូទៅត្រីដទៃមានថង់សម្រាប់ផ្ទុកខ្យល់ ដោយឡែកត្រីឆ្លាមមិនមានថង់សម្រាប់ផ្ទុកខ្យល់នោះទេ បើវាឈប់ហែរទឹកនោះវានឹងស្លាប់ ព្រោះវាគ្មានខ្យល់អុកស៊ីសែនចេញចូលឡើយ។
៣.ពស់ថ្លាន់៖ ពស់ថ្លាន់គឺជាសត្វដែលមានមាត់ធំជាគេលើលោក សត្វនេះអាចបើមាត់នឹងលេបសត្វធំៗដែលមានទម្ងន់៥០,៦០គីឡូ បានយ៉ាងស្រួល។
៤.ដំរី៖ ដំរីគឺជាសត្វដែលស៊ីច្រើនជាងគេលើលោក ជាទូទៅវាស៊ីបន្លែជាង៣៥០គីឡូក្រាមក្នុង១ថ្ងៃ និងផឹកប្រមាណជា៩០លីត្រ។
៥.កង្កែប៖ ជាធម្មតាមនុស្សនិងសត្វប្រើមាត់ដើម្បីទទួលទានអាហារ ក៏ប៉ុន្តែកង្កែបឬគីង្គក់វាស៊ីអាហារដោយប្រើភ្នែក នៅពេលដែលវាស៊ីវាតែងតែបិទភ្នែករុញគ្រាប់ភ្នែកឱ្យទល់នឹងបបូរមាត់ ដែលធ្វើឱ្យបបូរមាត់សង្កត់អណ្តាតហើយរុញអាហារឱ្យធ្លាក់ចូលទៅក្នុងពោះ រីឯផឹកទឹកក៏ខុសគេដែរគឺវាប្រើស្បែកដើម្បីផឹកទឹក មិនមែនតាមមាត់នោះទេ។










