Home ព័ត៌មានអន្តរជាតិ កសិករថៃម្នាក់ដាំទុរេនទទួលបានទិន្នផលច្រើន តែគ្មានសាច់

កសិករថៃម្នាក់ដាំទុរេនទទួលបានទិន្នផលច្រើន តែគ្មានសាច់

82
0

ប្រទេសថៃ ៖ វាបានក្លាយជាវីដេអូឃ្លីបល្បីល្បាញមួយនៅប្រទេសថៃ ក្រោយពីអ្នកប្រើប្រាស់កម្មវិធី TikTok ម្នាក់ឈ្មោះ @pakorn.tee ជាម្ចាស់ចម្ការទុរេនមួយកន្លែងនៅខេត្តត្រាត បានបង្ហោះវីដេអូមួយដែលខ្លួនបានដាំទុរេនពូជក្រៈឌុមថង អស់រយៈពេល៤ឆ្នាំ ប៉ុន្តែនៅពេលប្រមូលផលឃើញថា ផ្លែទុរេនទាំងអស់ដែលម្ចាស់ចម្ការបេះមក គ្មានគ្រាប់ និងគ្មានសាច់សូម្បីតែបន្តិច ហើយក៏គ្មានក្លិនឈ្ងុយដែរ ។

ម្ចាស់ចម្ការទុរេននិយាយថា ៖ «សូមការណែនាំពីអ្នកទាំងអស់គ្នាផង ខ្ញុំបានដាំទុរេនពូជក្រៈឌុមថងអស់រយៈពេល៤ឆ្នាំហើយ ប៉ុន្តែហេតុអ្វីបានជាវាគ្មានសាច់អីចឹង? ហើយមិនត្រឹមតែគ្មានសាច់ទេ សូម្បីតែក្លិនឈ្ងុយ ក៏គ្មានដែរ» ។

បន្ទាប់ពីវីដេអូនេះបង្ហោះរួច មានមនុស្សជាច្រើនបានចូលមកបញ្ចេញមតិថា ខ្លួនក៏ធ្លាប់ដាំទុរេនពូជនេះដូចគ្នាដែរ វាជារឿងធម្មតាទេ ដែលទុរេនពូជក្រៈឌុមថងចេញផ្លែដំបូងគ្មានសាច់ ប៉ុន្តែនៅពេលវាចេញផ្លែឆ្នាំក្រោយ វានឹងមានសាច់ដូចធម្មតា ហើយម្ចាស់ចម្ការទុរេនដឹងតែត្រៀមខ្លួនប្រមូលប្រាក់ឱ្យហើយទៅ ។

យោងតាមទិន្នន័យរបស់ភ្នាក់ងារផ្សព្វផ្សាយផលិតផលកសិកម្ម អំពីការប្រមូលផលទុរេនបង្ហាញថា ទុរេននឹងផ្តល់ទិន្នផលក្រោយពីបានដាំដុះរយៈពេល៥ឆ្នាំ ។ ការចេញផ្លែតិចឬច្រើន វាអាស្រ័យលើការលូតលាស់របស់ដើមផងដែរ ប៉ុន្តែបើកសិករចង់បានទុរេនមានគុណភាពល្អ គឺត្រូវតែអនុវត្តតាម៣ចំណុចនេះ ៖

១-រៀបចំផ្ទៃដីដាំដុះឱ្យបានសមស្រប
២-ធ្វើប្រព័ន្ធបង្ហូរទឹកស្រោចទុរេន
៣-មានបច្ចេកទេសដាំដុះត្រឹមត្រូវ


ប្រភព ៖ sanook