មនុស្សភាគច្រើនមិនដឹងថា មិនគួរទុកវត្ថុទាំងនេះក្នុងរថយន្តទេ ព្រោះវានឹងធ្វើឱ្យរាំងស្ទះផ្នែកលុយកាក់ ឬបែកបាក់គ្រួសារ ។ ជំនឿដែលយើងបានអនុវត្តតៗគ្នា មិនថា ហុងស៊ុយក្នុងផ្ទះ និងជំនឿរបស់ចាស់ៗដែលបង្រៀនកូនចៅនោះ បើអនុវត្តហើយសប្បាយចិត្ត យើងអាចអនុវត្តបន្តទៀតបាន ។

ក្រៅពីរឿងហុងស៊ុយក្នុងផ្ទះ រឿងមួយទៀតក៏សំខាន់ដែរ គឺរថយន្ត ព្រោះវាជាយានជំនិះដែលយើងប្រើប្រាស់រាល់ថ្ងៃ ហើយអ្នកខ្លះនៅក្នុងរថយន្តច្រើនជាងផ្ទះទៀត ។ ចំណុចខាងក្រោមនេះសម្រាប់ជាការដាស់តឿនថា កុំទុកវត្ថុទាំងនេះក្នុងរថយន្តឱ្យសោះ ព្រោះវានឹងធ្វើឱ្យលាភសំណាង និងលុយកាក់របស់យើងរាំងស្ទះ ។

១-រូបថត ឬវត្ថុប្រើប្រាស់របស់អ្នកស្លាប់ ៖
មិនថារូបថតរបស់ជីដូនជីតា ឬវត្ថុអ្វីមួយដែលតំណាងឱ្យអ្នកស្លាប់ទៅហើយ យើងមិនគួរយកវត្ថុទាំងនេះមកទុកក្នុងរថយន្តទេ ព្រោះជាញឹកញាប់ នៅពេលចតរថយន្តនៅក្រោមកំដៅថ្ងៃក្តៅខ្លាំង ធ្វើឱ្យរថយន្ត និងវត្ថុរបស់អ្នកស្លាប់ត្រូវនៅក្រោមកំដៅថ្ងៃដូចគ្នា មានន័យថា វានឹងមិនធ្វើឱ្យជីវិតរបស់យើងមិនស្រស់ថ្លាឡើយ គឺជួបតែរឿងក្តៅក្រហាយគ្រប់ពេលវេលា ។ ដូច្នេះ គួរតែយករូបថត ឬវត្ថុទាំងនេះទៅទុកគោរពបូជានៅផ្ទះវិញប្រសើរជាង ព្រោះនៅផ្ទះមានម្លប់ត្រជាក់ និងជាការយកភាពក្តៅក្រហាយចេញពីខ្លួនយើងផងដែរ ។Dead People Don't Have Any Secrets | Death, Sex & Money | WNYC Studios

២-វត្ថុប្រេះស្រាំ ឬបែកបាក់ ៖
មិនថាកញ្ចក់ កែវ ឬអ្វីក៏ដោយដែលវាបែកបាក់ហើយ មិនគួរយកវាមកទុកក្នុងរថយន្តទេ ។ វត្ថុណាអាចកែច្នៃយកទៅប្រើប្រាស់បាន យើងទុកវាប្រើប្រាស់ ហើយវត្ថុណាជួសជុលមិនបានទេ បោះវាចោលទៅ ព្រោះការទុកវត្ថុបែកក្នុងរថយន្តនឹងធ្វើឱ្យក្រុមគ្រួសាររបស់យើងបែកបាក់ ហើយនាំយកតែសំណាងអាក្រក់មកឱ្យយើង ។ ដូចគ្នានេះ យើងក៏មិនត្រូវទុកវត្ថុបែកបាក់ក្នុងផ្ទះទេ នេះបើតាមក្បួនហុងស៊ុយ គឺហាមដាច់ខាត ។Gardening Broken Plant Pot Stockfoto en meer beelden van Gebroken -  Gebroken, Breken, Bloempot - iStock

៣-នាឡិកាងាប់ ៖
មិនថានាឡិកានោះងាប់ ឬអស់ថ្ម ក៏មិនគួរទុកវាក្នុងរថយន្ត និងផ្ទះដូចគ្នា ។ បើនាឡិកាខូច យើងអាចយកវាទៅជួសជុល ហើយបើជួសជុលមិនបានទេ បោះវាចោលទៅ ។ ចំណែកនាឡិកាណាអស់ថ្ម ត្រូវយកវាទៅដាក់ថ្មដើម្បីឱ្យដំណើរការធម្មតាវិញ ព្រោះគេជឿថា បើនៅតែទុកនាឡិកាងាប់ ឬនាឡិកាអស់ថ្មក្នុងរថយន្តនោះ នឹងធ្វើឱ្យយើងព្រាត់ប្រាស់គ្រួសារនៅថ្ងៃខាងមុខ ។ ដូច្នេះ ត្រូវតែយកនាឡិកាទាំងនេះចេញពីរថយន្ត កុំឱ្យសល់សូម្បីតែ១គ្រឿង ។"2 O'clock" Images – Browse 62 Stock Photos, Vectors, and Video | Adobe  Stock

៤-ផ្កា ឬកម្រងផ្កាក្រៀមស្វិត ៖
ស្ទើរតែគ្រប់រថយន្តទាំងអស់ ភាគច្រើននឹងមានការគោរពបូជា ដូចជា ការព្យួរកម្រងផ្កានៅបរិវេណមុខកញ្ចក់ក្នុងរថយន្ត បើយើងចង់គោរពបូជាក្នុងរថយន្តនោះ គឺត្រូវយកផ្កាស្រស់ៗ និងថ្មីជានិច្ច ។ ប៉ុន្តែបើបណ្តោយឱ្យផ្កាក្រៀមស្វិត វានឹងធ្វើឱ្យយើងជួបរឿងមិនល្អ និងមានគ្រោះថ្នាក់បាន ហើយបើគ្មានផ្កាស្រស់មកព្យួរក្នុងរថយន្តទេ យើងអាចយកផ្កាក្រៀមនោះបោះចោលសិនក៏បានដែរ ។Dead flowers Stock Photos, Royalty Free Dead flowers Images | Depositphotos

យើងអាចពិនិត្យមើលក្នុងរថយន្តថា តើមានវត្ថុទាំងនេះនៅក្នុងរថយន្តឬអត់ ? បើមាន ត្រូវចាត់ការជាមួយវាឱ្យបានរៀបរយ មិនថាយកវាទៅបោះចោល ជួសជុល ឬទុកដាក់វានៅកន្លែងណាមួយដើម្បីសុវត្ថិភាព និងនាំមកនូវលាភសំណាងដល់យើង ៕ ប្រភព ៖ postsod