អ្នកវិទ្យាសាស្ត្រអង់គ្លេសបានសន្និដ្ឋានថា ប្រសិនបើអ្នកទៅបន្ទប់ទឹកពេលកំពុងប្រើទូរស័ព្ទរបស់អ្នក អាចធ្វើឱ្យខូចរាងកាយរបស់អ្នកតាំងពីក្បាលដល់ចុងជើង។ វេជ្ជបណ្ឌិត Ron Cutler នាយកនៃសញ្ញាបត្រជីវវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Queen Mary នៃទីក្រុងឡុងដ៍ បាននិយាយថា “ជាទូទៅ អ្នកមិនគួរយកទូរស័ព្ទរបស់អ្នកចូលទៅក្នុងបន្ទប់ទឹកនោះទេ កម្រិតនៃការចម្លងរោគប្រែប្រួលអាស្រ័យលើទីតាំងនៃបន្ទប់ទឹក។ បន្ទប់ទឹកដែលមានអ្នកប្រើតិចអាចមានបញ្ហាតិចជាងបន្ទប់ទឹកដែលមានអ្នកប្រើច្រើនដូចជានៅក្នុងមន្ទីរពេទ្យ ឬតំបន់ទេសចរណ៍ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យសុខភាពអាច នឹងកើតឡើងបើអ្នកមិនប្រុងប្រយ័ត្ន។ ដូច្នេះហើយខាងក្រោមនេះគឺជាហេតុផល ៤ យ៉ាងដែលអ្នកគួរបោះបង់ទម្លាប់ប្រើទូរសព្ទរបស់អ្នកនៅក្នុងបន្ទប់ទឹក មានដូចជា៖

១.រលាកស្បែក៖ ទូរស័ព្ទអាចចម្លង និងឆ្លងមេរោគក្នុងរយៈពេលដ៏ខ្លី ជាពិសេសនៅក្នុងបរិយាកាសដែលសម្បូរទៅដោយបាក់តេរី ដូចជាបង្គន់ជាដើម។ ជាទូទៅ អ្វីក៏ដោយនៅក្នុងបន្ទប់ទឹកដែលអ្នកប៉ះ មិនថាជាក្រដាសបង្គន់ កូនសោទ្វារ ឬប៊ូតុងទឹក អាចចម្លងបាក់តេរីទៅក្នុងដៃរបស់អ្នកបានភ្លាមៗ។ ហើយជាការពិតណាស់ ទូរស័ព្ទនឹងឆាប់ឆ្លងមេរោគជាច្រើនដូចជា salmonella, E. Coli, C. difficile…
សូម្បីតែមេរោគពីផ្ទៃទូរសព្ទក៏អាចឆ្លងដល់ខ្លួនប្រាណ និងមុខផងដែរ ដែលនេះនាំឱ្យមានជំងឺជាច្រើននៃប្រព័ន្ធភាពស៊ាំ ដូចជារលាកស្បែកជាដើម…។Using phone in toilet? Why you must stop

២.សមត្ថភាពការគិតថយចុះ៖ ទូរស័ព្ទដៃគឺជាប្រភពទូទៅនៃវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិច។ វាប៉ះពាល់ដោយផ្ទាល់ និងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នក ដូចជាការបាត់បង់ការមើលឃើញ ការបាត់បង់ការចងចាំ ការគេងមិនលក់ជាបន្តបន្ទាប់… បន្តិចម្តងៗ វាធ្វើឱ្យអ្នកបាត់បង់ការផ្តោតអារម្មណ៍លើសកម្មភាពប្រចាំថ្ងៃ។
លោកវេជ្ជបណ្ឌិត James Roberts សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Baylor ដែលបានសរសេរយ៉ាងទូលំទូលាយអំពីការញៀនទូរស័ព្ទ និងផលប៉ះពាល់របស់វា លោកមានប្រសាសន៍ថា៖ បន្ទប់ទឹកធ្លាប់តែជាកន្លែងដែលគ្មានការរំខាន និងបច្ចេកវិទ្យា។ ប្រសិនបើយើងយកទូរស័ព្ទរបស់យើងចូលទៅក្នុងបន្ទប់ទឹក ច្បាស់ណាស់វាពិតជាប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់យើងយ៉ាងធ្ងន់ធ្ងរ។Toilet Phone Images – Browse 6,631 Stock Photos, Vectors, and Video | Adobe  Stock

៣.ហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល៖ យោងតាមការសិក្សា ការអង្គុយឱនក្បាលយូរ ប្រើទូរស័ព្ទពេលទៅបង្គន់ ធ្វើឱ្យឈាមមិន “បូម” គ្រប់គ្រាន់ដល់ខួរក្បាល។ ទម្លាប់នេះនាំឱ្យវិលមុខ ប៉ះពាល់ដល់សរសៃឈាមក្នុងខួរក្បាល ដែលអាចនាំឱ្យដាច់សរសៃឈាមខួរក្បាល។ ការសម្លឹងមើលទូរសព្ទរបស់អ្នករយៈពេលយូរជាមួយនឹងពន្លឺនៅក្នុងបង្គន់ក៏ធ្វើឱ្យភ្នែករបស់អ្នកស្ងួតខ្លាំងដែរ។

៤.ហានិភ័យនៃជំងឺឬសដូងបាត៖ ប្រសិនបើអ្នកអង្គុយលើសពី ១៥ នាទីក្នុងមួយលើកនៅលើបង្គន់ វានឹងប៉ះពាល់ដល់រន្ធគូថដោយផ្ទាល់ នឹងអាចបណ្តាលឱ្យអ្នកមានជំងឺឬសដូងបាតយ៉ាងធ្ងន់ធ្ងរ៕  ប្រភព៖phuntoday.com