Home ព័ត៌មានអន្តរជាតិ ហេតុអ្វីបានជាត្រូវស្តាប់យោបល់របស់ចិនក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ?

ហេតុអ្វីបានជាត្រូវស្តាប់យោបល់របស់ចិនក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ?

85
0

ប្រទេសអេស្ប៉ាញ ៖ នាយករដ្ឋមន្ត្រីប្រទេសអេស្ប៉ាញ លោក Pedro Sanchez បានថ្លែងកាលពីថ្ងៃទី២៤ ខែមីនា កន្លងមកថា ពិភពលោកគួរតែស្តាប់មតិរបស់ចិន ដើម្បីស្វែងរកវិធីបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន ព្រោះចិនជាប្រទេសខ្លាំងមួយលំដាប់ពិភពលោក ។ ដូច្នេះ ប្រាកដណាស់ថា ភាគីទាំងអស់ត្រូវតែស្តាប់យោបល់របស់ចិនដើម្បីឱ្យដឹងថា តើប្រទេសទាំងអស់នឹងអាចរកវិធីបញ្ចប់ជម្លោះនៅអ៊ុយក្រែនបានឬអត់ ហើយអ៊ុយក្រែននឹងអាចរួបរួមទឹកដីរបស់ខ្លួនបានឬអត់ ។Spain's Pedro Sanchez survives no-confidence vote by overwhelming margin

នាយករដ្ឋមន្ត្រីប្រទេសអេស្ប៉ាញបានថ្លែងបែបនេះ មុនពេលលោកធ្វើទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន នៅថ្ងៃទី៣១ ខែមីនា និងមានគម្រោងជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ផងដែរ ។

គម្រោងជួបពិភាក្សាគ្នារបស់មេដឹកនាំប្រទេសចិន និងអេស្ប៉ាញ ត្រូវបានគេតាមដានខ្លាំងបំផុតពាក់ព័ន្ធនឹងបញ្ហាជម្លោះនៅប្រទេសអ៊ុយក្រែន ។ កន្លងមក នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានគាំទ្រផែនការសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលលោកបានអំពាវនាវឱ្យបង្រួបបង្រួមទឹកដីអ៊ុយក្រែនឡើងវិញ តាំងពីពេលរុស្ស៊ីបានដណ្តើមយកឧបទ្វីបគ្រីមៀពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ។ ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៤ ខែមីនា លោក Pedro Sanchez មិនបានគាំទ្រផែនការសន្តិភាពរបស់អ៊ុយក្រែនទេ ។Spain's Prime Minister Pedro Sanchez to meet Chinese President Xi Jinping  next week - Olive Press News Spain

គួរបញ្ជាក់ថា ប្រទេសចិនបានបញ្ជាក់ថា ខ្លួនប្រកាន់ជំហរកណ្តាលក្នុងជម្លោះនៅអ៊ុយក្រែនរហូតមក ហើយចិនមិនធ្លាប់បានបញ្ជូនអាវុធទៅឱ្យភាគីណាមួយទេក្នុងជម្លោះនេះ ។ លើសពីនេះ ប្រទេសចិនបានស្នើដាក់ផែនការសន្តិភាព១២ចំណុច ដើម្បីអំពាវនាវឱ្យភាគីទាំងអស់ឈប់បាញ់គ្នាក្នុងសង្គ្រាមនៅអ៊ុយក្រែនផងដែរ ។ ប៉ុន្តែអាមេរិក និងបណ្តាប្រទេសលោកខាងលិចបានលើកឡើងថា បើទោះជាចិនមិនបានបញ្ជូនអាវុធជួយរុស្ស៊ីក្តី ប៉ុន្តែចិនបានគាំទ្ររុស្ស៊ីផ្នែកការទូត និងជាដៃគូពាណិជ្ជកម្មជាមួយរុស្ស៊ី ៕ ប្រភព ៖ TNN World