Home ព័ត៌មានអន្តរជាតិ ថ្មីទៀតហើយ អាមេរិករកឃើញការឆ្លងជំងឺ Candida auris យ៉ាងសាហាវ

ថ្មីទៀតហើយ អាមេរិករកឃើញការឆ្លងជំងឺ Candida auris យ៉ាងសាហាវ

194
0

សហរដ្ឋអាមេរិក ៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកបង្ហាញថា អាមេរិកបានប្រទះឃើញជំងឺមួយប្រភេទឈ្មោះ Candida auris ដែលវាបានឆ្លងរាលដាលយ៉ាងខ្លាំងក្លា និងឆាប់រហ័សនៅអាមេរិក ។ ជាក់ស្តែង កាលពីឆ្នាំ២០២១ កន្លងមក គេបានរកឃើញអ្នកឆ្លងជំងឺនេះកើនឡើង២ដងឯណោះ គឺពីចំនួន៧៥៦នាក់ រហូតដល់១.៤៧១នាក់ ។Candida auris, an emerging fungal threat, spread at an alarming rate in US  health care facilities, CDC says | CNN

គេរកឃើញអ្នកឆ្លងជំងឺ Candida auris នៅអាមេរិកជាលើកដំបូងកាលពីឆ្នាំ២០១៦ ហើយអ្នកមានសុខភាពរឹងមាំនឹងមិនឆ្លងជំងឺនេះទេ ប៉ុន្តែសម្រាប់អ្នកមានសុខភាពខ្សោយ ឬអ្នកជំងឺសម្រាកនៅលើគ្រែ ដែលត្រូវប្រើប្រាស់ឧបករណ៍ជំនួយក្នុងការដកដង្ហើម ឬប្រើទុយោបញ្ចូលក្នុងរាងកាយ គឺពួកគេងាយនឹងឆ្លងជំងឺនេះណាស់ ហើយធ្វើឱ្យពួកគេកាន់តែមានអាការៈធ្ងន់ធ្ងរ រហូតដល់ស្លាប់បាន ។ ដូច្នេះ វានឹងធ្វើឱ្យជំងឺនេះឆ្លងទៅក្នុងសរសៃឈាម ប្រព័ន្ធដកដង្ហើម និងប្រព័ន្ធប្រសាទ ។Candida Auris Symptoms: How to know if you have Candida Auris | Marca

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកបានអំពាវនាវទៅកាន់មជ្ឈមណ្ឌលថែទាំមនុស្សចាស់នានា ត្រូវរួមគ្នាការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Candida auris ដោយសារវាអាចឆ្លងរាលដាលកាន់តែខ្លាំងក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត និងពិបាកព្យាបាល ៕ CDC reports dramatic increase in US Candida auris cases | CIDRAPប្រភព ៖ Mono News