ភ្នំពេញ៖ កងទ័ពកម្ពុជា-ចិន នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះបានបើកសមយុទ្ធនាគមាស ឆ្នាំ២០២៣ ជាលើកទី៥។ សមយុទ្ធនាគមាសនេះ ធ្វើឡើងរយៈពេល ១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgroDVQ_z-TBIjz3YZj4vc9hAqBqsMhVqwwSQnjq8lSqghZtetM1yP3L0_6BzjWoGZzNTUPFL-IaJOdwPCDj15JsaGKbvgPQLkU6gHcisVGSaLRJjJonwhxS44qyU-3a2kk-iuLVYsjsLRfaxuRQsY-6fXBRlLltIKUvueuqXi83w-qAdFjdpZAVzYZ/s1007/photo_2023-03-23_09-18-29.jpg

សមយុទ្ធនាគមាស ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការការពារ សន្តិសុខ ក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» ស្ថិតនៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ពិធីបើកសមយុទ្ធនេះនឹងធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និង ឧត្តមសេនីយ៍ទោ ឈិន មិនធានន នាយរងសេនាធិការកងទ័ពជើងគោកតំបន់ខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg66WAcLVZCO7oIbRg_2ZtSbC3_-B9l-dBdjH-fX1kq0n9UQ3Vc53twp43FdU6sRkVVCLOW0SLgNuVI44AyLJHKEvMv-mGuVkFaua6rc07OfAwDrhGC57XouX4NgL_QfOsaWQ2hMS1TEomiQ4rR3UdRksFkZndnunxFS9RTOzy7ERvUCiSJE8qtPhYX/s990/photo_2023-03-23_09-18-26.jpg

សមយុទ្ធនាគមាសលើកទី៥នេះ ធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក និង ដើម្បី លើកកម្ពស់សមត្ថភាពកងទ័ពកម្ពុជា ពុំមែនធ្វើឡើងក្នុងគោលបំណង គំរាមកំហែង ដល់នរណា ឬប្រទេសណាឡើយ។

សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន បានធ្វើឡើងចំនួន៤លើករួចមកហើយ។ ធ្វើឡើងដំបូងនៅឆ្នាំ២០១៦ និងឆ្នាំបន្តបន្ទាប់ទៀត ២០១៨, ២០១៩ និងឆ្នាំ២០២០។ ភាគីទាំងពីរបានផ្អាកចំនួនបីដង គឺនៅឆ្នាំ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការ បង្ក្រាប គ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយ សារតែប្រទេសទាំងពីរ ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3TQ80Mt856pQvRYfi2LpC8PQtEZwIq82Ysl7wY2whR4a53MAaMI4iBDJiILIzE2YXUJYhAAKp5YuRDdyahGYlw6ictqUn9QTEanGkaFC_lp3HyQDmO99OZYruNfSWIX9eQZZA7kFwlynNI_ZilRCBvj5xFxOR4oRNubxJTUlWu6h6spwJPHjItkIG/s996/photo_2023-03-23_09-18-31.jpg