Home ព័ត៌មានអន្តរជាតិ សារព័ត៌មាន BBC ហាមឃាត់បុគ្គលិកប្រើប្រាស់ TikTok

សារព័ត៌មាន BBC ហាមឃាត់បុគ្គលិកប្រើប្រាស់ TikTok

81
0

ប្រទេសអង់គ្លេស ៖ BBC ជាសារព័ត៌មានល្បីឈ្មោះមួយនៅប្រទេសអង់គ្លេស បានអំពាវនាវឱ្យបុគ្គលិករបស់ខ្លួនលុបកម្មវិធីល្បីឈ្មោះ TikTok របស់ប្រទេសចិន ចេញពីទូរស័ព្ទដៃរបស់ក្រុមហ៊ុននេះ ។ កាលពីពេលមុន រដ្ឋាភិបាលប្រទេសអង់គ្លេស ក៏បានហាមឃាត់មន្ត្រីរដ្ឋាភិបាលទាំងអស់ប្រើប្រាស់ TikTok ដូចគ្នាដែរ ដោយសារខ្លាចថា អាចត្រូវបានរដ្ឋាភិបាលចិនលួចយកទិន្នន័យសំខាន់ៗពីអ្នកប្រើប្រាស់ ។Chinese Government Asked TikTok for Stealth Propaganda Account - Bloomberg

បុគ្គលិករបស់សារព័ត៌មាន BBC និយាយថា BBC បានបញ្ជាទៅកាន់បុគ្គលិករបស់ខ្លួនហាមប្រើប្រាស់ TikTok នៅក្នុងឧបករណ៍សម្រាប់ធ្វើការងាររបស់សារព័ត៌មាននេះ លើកលែងតែពួកគេមានហេតុផលធ្វើអាជីវកម្មសមហេតុផល ដូចជា លេង TikTok ដើម្បីផ្សព្វផ្សាយព័ត៌មាន និងទីផ្សារ ។ ប៉ុន្តែបើមិនប្រើប្រាស់កម្មវិធីនេះក្នុងការប្រកបអាជីវកម្មទេនោះ គឺបុគ្គលិកទាំងអស់ត្រូវតែលុបកម្មវិធីនេះចេញ ហើយសារព័ត៌មាន BBC នឹងតាមដានស្ថានការណ៍បន្តទៀត ។ ចំណែកទូរស័ព្ទផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ពួកគេនៅតែអាចប្រើប្រាស់ TikTok បានដូចដើម ប៉ុន្តែទូរស័ព្ទទាំងនេះហាមមានទិន្នន័យផ្សេងៗពាក់ព័ន្ធនឹងការងាររបស់សារព័ត៌មាន BBC ។Watch out, there's thieves about at BBC head office

សារព័ត៌មាន BBC បានហាមឃាត់បុគ្គលិកខ្លួនប្រើប្រាស់កម្មវិធី TikTok របស់ប្រទេសចិន គឺជាការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់សារព័ត៌មាននេះ ខណៈសារព័ត៌មាន BBC បានប្រើប្រាស់ TikTok សម្រាប់តភ្ជាប់ទៅកាន់ក្រុមគោលដៅថ្មីរបស់ខ្លួន ។ លើសពីនេះ សារព័ត៌មាន BBC ថែមទាំងបានរៀបចំក្រុមការងារដើម្បីគ្រប់គ្រងការងារក្នុងកម្មវិធី TikTok ទៀតផង ។ បច្ចុប្បន្ន សារព័ត៌មាន BBC News នៅក្នុងកម្មវិធី TikTok មានអ្នកតាមដានចំនួន១,២លាននាក់ ចំណែកសារព័ត៌មាន BBC មានអ្នកតាមដានចំនួន៤,៤លាននាក់ ៕ ប្រភព ៖ beartai BRIEF