ភាពប្រៃនៃទឹកសមុទ្រចាប់ផ្តើមនៅពេលដែលទឹកភ្លៀងធ្លាក់មកលើដី  ដោយកាបូនឌីអុកស៊ីតមួយចំនួននៅក្នុងខ្យល់ត្រូវបានធ្វើប្រតិកម្មជាមួយទឹកភ្លៀង  ធ្វើឱ្យក្លាយជាភ្លៀងអាស៊ីត ហើយអាស៊ីតកាបូនិក (H2CO3) ដែលស្រដៀងទៅនឹងប្រតិកម្មនៅក្នុងភេសជ្ជៈ វាមានប្រតិកម្មធ្វើឱ្យច្រេះថ្ម និងបម្លែងសារធាតុរ៉ែនៅលើផ្ទៃដីទាំងអស់ បន្ទាប់មកវាហូរនាំសារធាតុរ៉ែដែលមាននៅក្នុងដីចូលទៅក្នុងទន្លេ បឹង ស្ទឹង ហើយ ទន្លេ បឹង ស្ទឹងទាំងនោះ ក៏រុញច្រានតាមចរន្តដីល្បាប់ចូលទៅក្នុងសមុទ្រទើបធ្វើឱ្យសមុទ្រមានជាតិប្រៃ ពេលខ្លះសារធាតុរ៉ែនេះក៏កើតឡើងដោយការផ្ទុះកម្អែភ្នំភ្លើងនៅលើផែនដីផងដែរ។Sea Level 101: What Determines the Level of the Sea? – Climate Change:  Vital Signs of the Planetក្នុងនោះសារធាតុរ៉ែដែលរលាយក្នុងទឹកនេះមានក្នុងទម្រង់ជាអ៊ីយ៉ុង ដូចជា ម៉ាញេស្យូម កាល់ស្យូម ស៊ីលីកា និងប៊ីកាបូណាត  ប៉ុន្តែអ៊ីយ៉ុងជាទូទៅនៅក្នុងទឹកសមុទ្រច្រើនជាងគេគឺក្លរួ (Cl-) និងសូដ្យូម (Na+) ដែលមានរហូតដល់ ៩០ភាគរយ នៃអ៊ីយ៉ុងទាំងអស់ដែលរលាយក្នុងទឹកសមុទ្រ ហើយសូដ្យូម និងក្លរីតនេះនឹងក្លាយជាអំបិលសូដ្យូមក្លរួ (NaCl) ដែលយើងយកមកប្រើប្រាស់ជាទូទៅ។

ភាពប្រៃនៃទឹកសមុទ្រអាចកើនឡើងបន្ទាប់ពីដំណើរការហួត ដោយកំដៅពីព្រះអាទិត្យហួតតែទឹក(H2O) សុទ្ធ និងសារធាតុរ៉ែ រួមទាំងអំបិលមិនត្រូវបានហួតទៅតាមនោះទេ ហើយចំពោះទឹកដែលហួត ឡើងនឹងធ្លាក់មកផែនដីក្នុងទម្រង់ជាទឹកភ្លៀងគ្របពាស់ពេញផែនដី ដែលដំណើរការនេះត្រូវបានគេស្គាល់ថាជាវដ្តទឹក។ ​Sea spray is belching toxic chemicals back on land | Science | AAAS

ដែលនេះបានធ្វើឱ្យទឹកសមុទ្រមានជាតិប្រៃខុសៗគ្នាដែរ ដោយប្រែប្រួលទៅតាមសីតុណ្ហភាពក្នុងតំបន់និមួយៗប្រសិនបើតំបន់ណាមួយមានសីតុណ្ហភាពក្ដៅខ្ពស់ទឹកសមុទ្រនឹងហួតលឿនជាងមុន  ដូច្នេះកំហាប់អំបិលក្នុងទឹកសមុទ្រក្នុងតំបន់នោះក៏មានច្រើនជាង  តែបើតំបន់ណាមួយមានសីតុណ្ហភាពទាប ជាតិប្រៃមានតិច ដូចជាតំបន់ប៉ូលហាក់ដូចជាមានជាតិប្រៃតិចជាងតំបន់អេក្វាទ័រ  ព្រោះអាកាសធាតុត្រជាក់ជាង លើសពីនេះទៀតតំបន់នេះក៏មានការរលាយនៃផ្ទាំងទឹកកកផងដែរ ដែលបង្កើនបរិមាណទឹកច្រើន  បណ្តាលឱ្យកំហាប់អំបិលនៅក្នុងទឹកសមុទ្រមានកម្រិតទាបជាងតំបន់ផ្សេងទៀត៕

ប្រភព៖ OCEAN SERVICE