ស្ថានការណ៍សង្គ្រាមរុស្សុីអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេល១ឆ្នាំហើយ ដែលបានធ្វើឱ្យមនុស្សជាតិនៅលើពិភពលោកជាច្រើនចាប់ផ្តើមព្រួយបារម្ភអំពីកម្រិតនៃអំពើហឹង្សាដែលអាចត្រូវបានបញ្ចេញ ជាមួយនឹងការប្រើប្រាស់អាវុធដ៍សាហាវជាច្រើនសតវត្សមកហើយដូចជា “គ្រាប់បែកនុយក្លេអ៊ែរ” ត្រូវបានគេស្គាល់ថាជាគ្រាប់បែកដែលសម្លាប់មនុស្សច្រើនបំផុត។The Dangers Of Vulnerable Nuclear Forces - BASIC

ប្រសិនបើមាន សញ្ញានៃការប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរពិតប្រាកដតើប្រជាជនទូទាំងពិភពលោកអាចទប់ទល់នឹងផលប៉ះពាល់សុខភាពដែលអាចកើតមានដោយរបៀបណា?

គ្រាប់បែកនុយក្លេអ៊ែរមានថាមពលបំផ្លិចបំផ្លាញដ៏អស្ចារ្យ ប្រសិនបើប្រើប្រាស់ វាអាចប៉ះពាល់ដល់ជីវិតភ្លាមៗ ប៉ុន្តែប្រសិនបើមានការលេចធ្លាយណាមួយដូចជាការលេចធ្លាយពីរោងចក្រ ថាមពលនុយក្លេអ៊ែរដែលត្រូវបានសាយភាយដោយវិទ្យុសកម្ម ក្នុងប្រទេសនោះ ឬតំបន់នោះ វានឹងផ្ដល់ផលប៉ះពាល់ដោយប្រយោលយ៉ាងធ្ងន់ធ្ងរដូចគ្នាទៅលើសុខភាពរបស់គ្រប់ជីវិតដែលបានប៉ះផ្ទាល់។How likely is the use of nuclear weapons by Russia? | Chatham House –  International Affairs Think Tank

វេជ្ជបណ្ឌិត  អ្នកឯកទេសខាងវិទ្យុសកម្ម និងអ្នកឯកទេសផ្នែកវិទ្យុសកម្មមកពីមជ្ឈមណ្ឌលមហារីក Horizon និយាយថា វិទ្យុសកម្មគឺជាបាតុភូតដែលមិនអាចសង្កេតបានដោយភ្នែកទទេ  ដូច្នេះហើយវាអាចបង្កគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតយ៉ាងងាយ  គ្រោះថ្នាក់ដែលកើតឡើង នៅពេលដែលវិទ្យុសកម្មឆ្លងកាត់ជាលិកានៃរាងកាយមនុស្ស វានឹងបណ្តាលឱ្យមានផលប៉ះពាល់លើកោសិកាដល់កម្រិត DNA  ដោយបង្កើតម៉ូលេគុលនៅខាងក្នុងកោសិកា ហើយមុខងាររបស់កោសិកាក៏ត្រូវបានផ្លាស់ប្តូរ និងបំផ្លាញ៕North Korea aims for world's strongest nuclear force – DW – 11/27/2022