ប្រទេសថៃ ៖ អតីតអ្នកប្រដាល់ថៃ លោក Antoine Pinto បានបង្ហោះសារនៅលើបណ្តាញសង្គមថា ៖ «ពេលនេះ គុនខ្មែរមានអ្នកមើលច្រើនណាស់ ពិតជាខ្លាំងមែនទែន» បានធ្វើឱ្យអ្នកគាំទ្រ «Muay Thai» សម្តែងការមិនពេញចិត្តនឹងការបង្ហោះរបស់លោក ព្រមទាំងរិះគន់អ្នកប្រដាល់រូបនេះផងដែរ ដែលមានម្តាយជាកូនកាត់បារាំង និងខ្មែរ ។

យោងតាមទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ MGR.SPORT មានពលរដ្ឋថៃជាច្រើននាក់បានបញ្ចេញមតិរិះគន់លោក Antoine Pinto ថា ចូរត្រឡប់ទៅរកស៊ីជាមួយគុនខ្មែរចុះ មិនបាច់មកបង្រៀនពលរដ្ឋថៃទេ ហេតុអ្វីមិនទៅបង្រៀនខ្មែរទៅ កុំមកថាឱ្យ «Muay Thai» ។ ដូចគ្នានេះដែរ ពលរដ្ឋថៃម្នាក់ទៀតថា ប្រញាប់ចេញពីប្រទេសថៃ ហើយទៅនៅខ្មែរចុះ ពលរដ្ឋថៃមិនចូលចិត្តអ្នកវាយក្រោយខ្នងទេ ខ្លួនឯងធ្វើជាអ្នកប្រដាល់ថៃ រស់នៅថៃ តែពេលបានល្អហើយនិយាយចំអន់ប្រទេសថៃ ។ រីឯម្នាក់ទៀតលើកឡើងថា មកស៊ីចុកជាមួយ «Muay Thai» តែមកជន់ពន្លិចបេះដូងពលរដ្ឋថៃទៅវិញ ។ ស្រដៀងគ្នានេះ ម្នាក់ទៀតថា ត្រឡប់ទៅប្រទេសកំណើតវិញទៅ មករស់នៅថៃយូរយាហើយ ។Antoine Pinto winner by KO round 2 vs Malik Watson USA Thai Fight 2015 - YouTube

បន្ទាប់ពីមានការរិះគន់ជាច្រើនពីពលរដ្ឋថៃ ក្រោយមក លោក Antoine Pinto បានបង្ហោះសារបញ្ជាក់ថា ៖ «លោកនៅតែគាំទ្រកីឡា «Muay Thai» និងនៅតែគាំទ្របន្តទៀត ហើយលោកក៏គ្មានចេតនាគាំទ្រគុនខ្មែរដែរ ប៉ុន្តែបើអ្នកណាម្នាក់ធ្វើឱ្យលោកខូចខាត លោកនឹងប្តឹងវិញជាមិនខាន» ។

អ្នកគាំទ្រ WORLD KUN KHMER Promotion បានបង្ហោះសារសរសើរអតីតអ្នកប្រដាល់រូបនេះ ខណៈលោកបានបង្ហោះថា ៖ «មានពលរដ្ឋថៃមួយចំនួនរើសអើងជាតិសាសន៍តាមរយៈការបញ្ចេញមតិ ប៉ុន្តែក៏មានពលរដ្ឋថៃជាច្រើននាក់រក្សាសេចក្តីថ្លៃថ្នូរក្នុងឋានៈជាប្រទេសនៅតំបន់អាស៊ានដូចគ្នា ប៉ុន្តែសូមឱ្យពលរដ្ឋខ្មែររក្សាសេចក្តីថ្លៃថ្នូរក្នុងឋានៈជាខ្មែរ រក្សាសីលធម៌ក្នុងការនិយាយស្តីក្នុងរឿងមួយចំនួន ហើយតម្លៃជាតិរបស់យើង ក៏មានតម្លៃជាសកល» ។

លោក Antoine Pinto បានបញ្ចេញមតិក្នុងបណ្តាញសង្គមទៀតថា ៖ «យើងត្រូវសម្តែងក្តីស្រឡាញ់រវាងគ្នានិងគ្នា អ្នកមានកីឡារបស់អ្នក ហើយពលរដ្ឋថៃក៏មាន Muay Thai យើងត្រូវតែគោរពគ្នាទៅវិញទៅមក» ។ ការបញ្ចេញមតិរបស់អតីតអ្នកប្រដាល់រូបនេះបានធ្វើឱ្យពលរដ្ឋខ្មែរជាច្រើននាក់ចុច Like និងសរសើរផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY9GVDGWSrXOh9DfwyXKP1RD4syYxgMnqK8uIlNq70qwEKx77yar2OFTRQh5THjsSY7McuVIiGhcCm3ZHs0kbJnb-c8jyb6oQ9VCgglRCx3DskTgD_RrXDi763Lz5Ee9QIDrMIwdqud5yDS17U0MgTXPV-5XGQaFkpWRUX86wLL_nocIlv6rnNAiSJ/s843/photo_2023-03-03_14-01-56.jpg

ប្រភព ៖ MGR.SPORT