បុរសម្នាក់ដែលសង្គមថៃទទួលស្គាល់ថាតែងតែរិះគន់រាជរដ្ឋាភិបាល លោក Srisuwan Janya បានធ្វើការដាក់ពាក្យបណ្តឹងទៅកាន់ប្រធានសភា លោក Chuan Leekpai ប្រឆាំងនឹងសមាជិកសភាដែលមិនស្គាល់អត្តសញ្ញាណម្នាក់លេងល្បែងសុីសងក្នុងសភា។Complaint against 'complainer in chief' for filing too many complaints

លោក Srisuwan Janya បានដាក់ពាក្យបណ្តឹងអមជាមួយរូបភាព និងវីដេអូ ដែលជាសមាជិកសភាថៃមួយរូប ជាមួយគ្នីគ្នា៣រូបទៀត កំពុងអង្គុយប្រជុំសភា តែបែរជានាំគ្នាលេងល្បែងទៅវិញ។

សមាជិកសភា ដែលត្រូវបានគេចោទប្រកាន់នោះ ត្រូវបានគេស្គាល់ថា ទើបតែចូលធ្វើការមិនទាន់បានឆ្នាំស្រួលបួលនោះទេ ហើយនៅក្មេងអាយុ៤០ស្តើងតែប៉ុណ្ណោះ និមានផ្ទះនៅ​ខេត្ត​មួយ​ក្នុង​ចម្ងាយ១០០គីឡូម៉ែត្រ​ពី​ទីក្រុង​បាងកក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMMR2XVmheZUnDo_QDQpNoTju4chVeCiuN8Ow0cuMkRea0AjFoEbcZa4Rw11n38xFqbnzKYY51-9N6YIpZAouMtMJhAbYkR2NdWHmlNk4l2K516SW_9ywJkDeZzewW3maKwfhBVFuj4aAYaTqhhRNaVpvHx5AI2CNcDMKhii94Y51v5p49Pp9h23me/s548/Screenshot%202023-03-03%20132622.jpg

ជុំវិញរឿងនេះ គណៈកម្មាធិការ​ក្រមសីលធម៌​របស់​សភា​ថៃ កំពុងបើកការ​ស៊ើបអង្កេត ដើម្បីស្វែងរកបុគ្គលនោះយកមកដាក់ទោសតាមច្បាប់។

តាមច្បាប់រដ្ឋធម្មនុញ្ញថៃ ការលេងល្បែងស៊ីសងខាងក្នុងសភាគឺខុសច្បាប់ និងជាការរំលោភលើក្រមសីលធម៌សម្រាប់សមាជិកសភា៕Thai parliament opens to discuss pro-democracy protests

ប្រភព៖ Nation Thailand