ទឹកធ្លាក់ស្ទឹងកែបស្ថិតក្នុង ឧទ្យានជាតិជួរភ្នំក្រវាញ នៃឃុំតាទៃលើ ស្រុកថ្មបាំងខេត្តកោះកុង។ ទឹកធ្លាក់នេះមានចម្ងាយ ៣១គ.មពីទីរួមស្រុកថ្មបាំង ខេត្តកោះកុង។May be an image of tree, nature and waterfall

ភ្ញៀវទេសចរត្រូវធ្វើដំណើរ ១៨គ.ម ដោយឡាន/ម៉ូតូ ពីទីរួមស្រុកថ្មបាំង ទៅភូមិត្រពាំងខ្នារ (អតីតភូមិចំការចេក) ឃុំតាទៃ។ រួចបន្តដើរថ្មើរជើង ចម្ងាយ ១៣គ.ម ភូមិត្រពាំងខ្នារ ទើបទៅដល់ទឹកធ្លាក់ស្ទឹងកែបនេះ។No photo description available.

ទឹកធ្លាក់ស្ទឹងកែប ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត ជាមួយនឹងព្រៃភ្នំធម្មជាតិដ៏ស្រស់ត្រកាលក៏ប៉ុន្តែមិនសូវមានអ្នកណាទៅដល់នោះទេ។ ទឹកធ្លាក់មកពីក្បាលលើនៃស្ទឹងកែប បង្កើតបានជាទស្សនីយភាពបង្អួតអ្នកទេសចរណ៍ដែលចូលចិត្តធម្មជាតិ និងស្តាប់សំឡេងទឹកហូរ។ ទឹកធ្លាក់ដែលកំពុងតែលាក់ខ្លួននៅក្នុងព្រៃភ្នំធម្មជាតិដ៏ស្រស់ស្អាតមួយនេះកំពង់តែរងចាំទេសចរណ៍ទៅកម្សាន្ត៕May be an image of nature and waterfall

ប្រភព:ក្រសួងបរិស្ថាន