កូរ៉េខាងត្បូង: អ្នកគាំទ្រភាគច្រើនប្រហែលជាស្គាល់តារាសម្តែងស្រី Song Hye Kyo ដែលនាងបានសម្ដែងជាតួអង្គឯកដល់ល្បីល្បាញជាច្រើនរឿងក្នុងខ្សែភាគយន្តរឿង(Descendants of the sun, Now We Are Breaking up, Full house…) ជាដើម_ល_។ គួរបញ្ជាក់ផងដែរតារាស្រីវ័យ៤១ឆ្នាំរូបនេះបច្ចុប្បន្ន ជាតារាស្រីមួយរូបដែលមានប្រជាប្រិយភាពជាងគេក្នុងពិភពសិល្បះរបស់ប្រទេសកូរ៉េខាងត្បូងផងដែរ។
Song Hye Kyo មានដើមកំណើតនៅ Daegu ប្រទេសកូរ៉េខាងត្បូង ។ នាងកើតនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៨១ ហើយនាងបានចូលប្រឡូកក្នុងវិស្ស័យសិល្បះជាតារាសម្ដែងតាំងពីឆ្នាំ ១៩៩៦ ។ ខ្សែភាគយន្តដំបូងដែលនាងបានសម្ដែងមុនគេបង្អស់គឺរឿង (Guardian Angel) ក្នុងឆ្នាំ២០០១ ដែលនាងសម្ដែងជាតួអង្គឯកតែម្តង។
នៅក្នុងឆ្នាំ២០០៣ តារាសម្តែងស្រី Song Hye Kyo ចាប់ផ្តើមមានទំនាក់ទំនងស្នេហាដំបូងជាមួយតារាសម្តែងប្រុសគឺលោក Lee Kyu Hyung ប៉ុន្តែចុងក្រោយក្នុងពេលវេលាបន្តទៀតអ្នកទាំងពីក៏បានបែកគ្នាដោយលើកហេតុផលថា ម្នាក់ៗមិនមានពេលវេលាផ្តល់អោយគ្នាទៅវិញទៅមក។
នៅដើមឆ្នាំ២០០៨ តារាសម្ដែងស្រី Song Hye Kyo ក៏ចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាលើកទី២ ជាមួយលោក Hyun Bin ដែលជាតារាសម្តែងប្រុសមួយរូបរបស់ប្រទេសកូរ៉េខាងត្បូងផងដែរ។ ប៉ុន្តែនៅចុងឆ្នាំ២០១១ ទំនាក់ទំនងស្នេហារបស់ពួកគេត្រូវបានបញ្ចប់ដោយមូលហេតុព្រោះតែតារាងការងារមានភាពមមាញឹកពក ទើបធ្វើអោយពួកគេមិនសូវបានជួបគ្នា នឹងបានធ្វើអោយពួកគេសម្រេចចិត្តបញ្ចប់គ្នាត្រឹមនេះតែម្តង។
នៅឆ្នាំ២០១៦ Song Hye Kyo ក៏ចាប់ផ្តើមមានទំនាក់ទំនងស្នេហាម្តងទៀត ជាមួយតារាសម្តែងប្រុសដែលមានវ័យក្មេងជាងនាងគឺលោក Song Joong Ki ហើយពួកគេក៏សម្រេចចិត្តរៀបការនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ តែពិតជាសោកស្តាយណាស់ ពួកជាគូរនឹងគ្នាត្រឹមតែ ២០ខែ ប៉ុណ្ណោះ ហើយអ្នកទាំងពីរក៏បានប្រកាសលែងលះគ្នានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ។នៅក្នុងបណ្តាញសង្គមInstagrams រឿងនេះបានធ្វើអោយអ្នកគាំទ្ររបស់ពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងសម្តែងភាពសោកស្តាយគ្រប់ៗគ្នា។ តួសម្តែងដ៏ល្បីល្បាញម្នាក់នេះ សព្វថ្ងៃគាត់កំពុងសម្តែងរឿង The Glory Part2 ផងដែរ៕









