ជាទូទៅមនុស្សជាច្រើន នៅពេលទិញផ្លែឈើតែងចាប់អារម្មណ៍លើសម្រស់ស្រស់ និង​ទុំប៉ុណ្ណោះ មិនសូវចាប់អារម្មណ៍លេខកូដ ដែលបានបិតនៅលើផ្លែឈើប៉ុន្មាននោះទេ។ ដោយឡែក ក៏មានអ្នកខ្លះទៀតក៏ប្រហែលធ្លាប់ចាប់អារម្មណ៍ ក៏ប៉ុន្តែមិនដឹងអត្ថន័យវាយយ៉ាងមិច។Makansutra | How to tell if fruits are organically grown

សម្រាប់ការបិតលេខកូដនៅលើផ្លែឈើនេះ វាមានតែលើផ្លែឈើំណាដែលនាំចូលពីក្រៅស្រុកប៉ណ្ណោះ ដូច្នេះនៅ​ពេល​អ្នក​ទិញ​ផ្លែឈើ​ដែល​នាំចូល​ពី​បរទេស អ្នក​គួរ​ពិនិត្យ​មើល​លេខ​កូដ​ដែល​បាន​បិត​នៅ​លើ​វា៖

  • ប្រសិន​បើ​មាន​លេខ​ចំនួន​៤ខ្ទង់ ដែល​ចាប់​ផ្ដើម​ដោយ លេខ៣ ឬ លេខ៤ មាន​ន័យ​ថា ផ្លែឈើ​នោះ​ត្រូវ​បាន​ដាំដុះ​ក្រោម​ច្បាប់​កសិកម្ម ដែល​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ជាច្រើន។ ផ្លែឈើ​ទាំងនោះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត និង​ជី​គីមី​សិប្បនិម្មិត
  • ប្រសិន​បើ​មាន​លេខ​ចំនួន​៥ខ្ទង់ ដែល​ចាប់​ផ្ដើម​ដោយ លេខ៨ មាន​ន័យ​ថា ផ្លែឈើ​នោះ​ត្រូវ​បាន​គេ​កែប្រែ​ហ្សែន (GMO) ដូច្នេះ​អ្នក​គួរតែ​ជៀសវាង​ផ្លែឈើ​ប្រភេទ​នេះ
  • ប្រសិន​បើ​មាន​លេខ​ចំនួន​៥ខ្ទង់ ដែល​ចាប់​ផ្ដើម​ដោយ លេខ៩ មាន​ន័យ​ថា ផ្លែឈើ​នោះ​គឺ​ជា​ផ្លែឈើ​ធម្មជាតិ ដែល​បាន​ដាំដុះ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​តាម​បែប​ប្រពៃណី ដោយ​គ្មាន​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត ឬ​ជី​គីមី​ឡើយ។ ផ្លែឈើ​ប្រភេទ​នេះ​ហើយ​ដែល​អ្នក​គួរ​ទិញ​សម្រាប់​គ្រួសារ​របស់​អ្នក៕Fruit stickers no indicator of exotic food : The Tribune IndiaWhat Those Numbers on Fruit Mean

ប្រភព៖ Daily Mail