ភ្នំពេញ៖ បន្ទាប់ពីធ្វើការសាងសង់អស់ជាច្រើនខែ ថ្ងៃនេះរោងតម្កល់ទូក ត្រូវបានសាងសង់បាន៨៥% និងបានរំកិលទូកង វែងជាងគេលើពិភពលោក “កម្ពោជិកបុត្តាខេមរាតរី” ដាក់តាំងបង្ហាញជាផ្លូវការក្នុងរោងថ្មីដ៏ស្រស់ស្អាតនេះហើយ។ នេះបើយោងតា មការឲ្យដឹងតាមរយៈហ្វេសប៊ុក លោក ស សុខា ។
រោងតម្កល់ទូកង វែងជាងគេលើពិភពលោកនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដី ២ ៤៩២ម៉ែត្រការេ ដែលមានទទឹង ៨,៦០ម៉ែត្រ បណ្តោយ ៩៨,៨០ម៉ែត្រ និងកម្ពស់ ១១ម៉ែត្រ ស្ថិតនៅក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង (មុខសាលាខេត្ត)។
លោក ស សុខា បានលើកឡើងថា ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរ ប្រហែលជាមិនទាន់ភ្លេចទេ ទូក ង ខ្មែរដ៏អស្ចារ្យ និងជាប់កំណត់ត្រាជាទូក ង វែងជាងគេលើពិភពលោក ដែលត្រូវបានចុះវាយតម្លៃផ្ទាល់ដោយតំណាងអង្គការ Guinness World Records នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ “កម្ពោជិកបុត្តាខេមរាតរី”។.jpg)
លោកបន្តថា ទូក ង “កម្ពោជិកបុត្តាខេមរាតរី” ផលិតឡើងតាមរថនាបថ និងបច្ចេកទេសកូនខ្មែរ ជាទូកវែងជាងគេលើពិភពលោក ដែលមានប្រវែង ៨៧,៣០ម៉ែត្រ ទទឹង ១,៩៤ម៉ែត្រ ជម្រៅ ០,៨០ម៉ែត្រ និងកម្រាស់សាច់ឈើទូក ៧សង់ទីម៉ែត្រ ដែលអាចផ្ទុកចំណុះបានចំនួន ១៧៩នាក់៕










