ប្រទេសចិន ៖ ប្រទេសចិនបានប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនអាមេរិកចំនួន២ គឺ Lockheed Martin ជាក្រុមហ៊ុនធំក្នុងពិភពលោក ដែលមានឯកទេសផ្នែកលំហអាកាស និងការពារប្រទេស និងក្រុមហ៊ុន Raytheon Technologies Corp មានឯកទេសផ្នែកប្រព័ន្ធការពារមីស៊ីល និងការពារប្រទេស ។ ចិនបានចុះឈ្មោះក្រុមហ៊ុនទាំងពីរនេះទៅក្នុងបញ្ជី «អង្គការមិនគួរឱ្យទុកចិត្ត» ដោយសារក្រុមហ៊ុនទាំងពីរបានលក់អាវុធទៅឱ្យតៃវ៉ាន់ ។ លើសពីនេះ ចិនបានបញ្ជាមិនឱ្យក្រុមហ៊ុនទាំងពីរនាំចូល ឬនាំចេញផលិតផលផ្សេងៗដែលពាក់ព័ន្ធនឹងចិនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiafMIwkeS9BqNrPCyTpgMOKLo7mGDrggWfZq_FFW76C1eNekVxMOEuSodoxnJzxSKjTAejUO1Edk3wZaBR5cyLyLP7OxTx1rH1Luu1qw9LvRS0OYnRXGPjgTAcZ-lKitDrAGMxV5yXpH6fzQvzKvEQOBdDcOe8DSeYiLuvFdR_XfJh93DIvLe7JUEc/s1280/photo_2023-02-18_09-15-34.jpg

ការប្រកាសដាក់ទណ្ឌកម្មនេះ គឺជាសកម្មភាពចម្រូងចម្រាស់ចុងក្រោយបង្អស់រវាងអាមេរិក និងចិន ក្រោយពីអាមេរិកបានបាញ់បាឡុងស៊ើបការណ៍របស់ចិនធ្លាក់កាលពីសប្តាហ៍កន្លងមក ហើយចិនប្រកាសទៅវិញថា នឹងចេញវិធានការប្រឆាំងនឹងអាមេរិក ដែលបានបំផ្លាញអធិបតេយ្យភាព និងសន្តិសុខរបស់ចិន ។

ក្រុមហ៊ុនទាំងពីរដែលត្រូវបានចិនដាក់ទណ្ឌកម្ម មិនបានលក់ផលិតផលយោធាទៅឱ្យប្រទេសចិនទេ ហើយពេលនេះ ក្រុមហ៊ុនទាំងពីរក៏មិនទាន់បញ្ចេញយោបល់អ្វីដែរ ។ ការប្រកាសដាក់ទណ្ឌកម្មរបស់ចិនបានរាលដាលទៅដល់ការហាមឃាត់នាយកគ្រប់គ្រងក្រុមហ៊ុនទាំងពីរចូលមកប្រទេសចិន និងមិនអនុញ្ញាតឱ្យបុគ្គលិកក្រុមហ៊ុនមានសិទ្ធិរស់នៅចិនបន្តទៀត ។ លើសពីនេះ ចិនបានពិន័យជាប្រាក់ទ្វេដងនៃតម្លៃអាវុធដែលក្រុមហ៊ុនទាំងពីរបានចុះកិច្ចសន្យាលក់ឱ្យតៃវ៉ាន់ ប៉ុន្តែគេមិនទាន់ច្បាស់ទេថា តើចិននឹងពិន័យរបៀបណា ហើយត្រូវដាក់លក្ខខណ្ឌថា មានការបង់ប្រាក់ពិន័យត្រឹមរយៈពេល១៥ថ្ងៃ ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ កន្លងមក ចិនក៏ធ្លាប់បានប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនទាំងពីរផងដែរ រឿងលក់អាវុធឱ្យតៃវ៉ាន់ ក្នុងតម្លៃ១០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxOKa9NEeft4qChU_BGuovH7ydgc_N9DyyWmcFr1RYikdnYa33IIFWG8_JSFBgFTOSwEDmZo4zbaMltdjJFCYvQEmSMXOYQZ0WVflXfQXaP2dmTF-qBFJZNErrp7gKMBbIN76Xw6TNx8ML-H-_D11n0F3uZDQo_fZX9P03trZJWnq35zPr2V3rlkGk/s1096/photo_2023-02-18_09-15-34%20(2).jpg

ចំណែកអ្នកនាំពាក្យសេតវិមានបានឱ្យដឹងថា ការដាក់ទណ្ឌកម្មរបស់ចិននេះ គ្រាន់តែជាសកម្មភាពនិមិត្តសញ្ញាប៉ុណ្ណោះ ហើយវាមិនចាំបាច់ទេ ។ អ្នកនាំពាក្យរូបនេះបន្ថែមថា ការបញ្ជូនបាឡុងស៊ើបការណ៍របស់ចិនមកបំពានលើដែនអាកាសអាមេរិកដោយគ្មានការអនុញ្ញាតនោះ គឺគ្មានការទទួលខុសត្រូវ ហើយវាអាស្រ័យលើការសម្រេចចិត្តរបស់ចិនថា តើចង់ឱ្យទំនាក់ទំនងរវាងចិន និងអាមេរិកក្លាយទៅជាបែបណា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLASbPXvKiJ4-2X7HQoNjd19Xqa-wLLkQRf2KwzxjbYZPtotkSAQqNk39cd5b1pxp-6X6_nOPR3fAw16-kEltMEp4pEz9-QMVVOlVdx0NZUb8Lg7tZvJYZl4azyYJzwqDGdHBZUvRVFLHcdrz9Lb8qF7OUYQWCQco00HxvtBYhC-_BTGtsYz_46aSL/s1280/photo_2023-02-18_09-15-34%20(3).jpg
ប្រភព ៖ NationWorldNews