សហព័ន្ធគុនខ្មែរអន្តរជាតិ (KKIF) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កំពុងធ្វើការ ដើម្បីទទួលបានការគាំទ្រពី ៧៥ប្រទេស ក្នុងការធានាថាកីឡាគុនខ្មែរសម្រេចបានការទទួលស្គាល់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។
បច្ចុប្បន្នខាងកម្ពុជាត្រូវការប្រទេសចំនួន២៥ បន្ថែមទៀត ដើម្បីធានាការទទួលស្គាល់ជាផ្លូវការរបស់អូឡាំពិក។ អគ្គលេខាធិការ NOCC ឯកឧត្តម វ៉ាត់ ចំរើន អះអាងថា កម្ពុជាមានផែនការច្បាស់លាស់ ដើម្បីសម្រេចបាននូវគោលដៅនេះ។![លោក វ៉ាត់ ចំរើន៖ ធម្មនុញ្ញសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ប្រើពាក្យកីឡា[មួយ Muay]មុខគុនខ្មែរ មិនមែនបញ្ជាក់ពី[មួយថៃ]ទេ](https://sbm.news/api/files/images/sbm-HArIGl4e5W_LWsS7c96YH.png)
ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ “គោលដៅរបស់យើងគឺទាក់ទាញការគាំទ្រពីជាង៧៥ ប្រទេស។ ដរាបណាកីឡាប្រពៃណីរបស់ប្រទេសណាមួយមានសមាជិកច្រើនជាង៧៥ប្រទេស វាត្រូវបានទទួលស្គាល់ជាផ្លូវការ។ យើងមានគោលដៅច្បាស់លាស់ និងយុទ្ធសាស្ត្រដើម្បីសម្រេចវាបាន។ ខ្ញុំជឿថាយើងនឹងទទួលបានជោគជ័យ”។
ទោះបីជា Muay Thai ត្រូវបានអូឡាំពិក ទទួលស្គាល់រួចហើយក៏ដោយ ប៉ុន្តែដោយសារតែ ការជជែកដេញដោលគ្នានាពេលថ្មីៗនេះ អំពីប្រភពដើមនៃកីឡាទាំងពីរនេះ បានជំរុញឱ្យប្រទេសជាច្រើនទៀត ងាកមកចាប់អារម្មណ៍រកប្រភពដើម។
ខណៈនេះផងដែរ ប្រជាជណកម្ពុជា ជឿជាក់ថា គុនខ្មែរមានដើមកំណើតនៅក្នុងប្រទេសកម្ពុជា តាំងពី សម័យបុរាណមកម្ល៉េះ៕
ប្រភព៖ National Thailand










