ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់​ថា គម្រោង​ផ្លូវដែក​ល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត ត្រូវបាន​បញ្ចប់​ការ​សិក្សា​ហើយ ដោយ​មានប្រវែង ៣៨២គីឡូម៉ែត្រ និងអាចរត់ល្បឿនពី ១៦០ ទៅ ២០០គីឡូម៉ែត្រ/ម៉ោង ស្មើនឹងផ្លូវដែកល្បឿនលឿន​នៅឡាវ និងទទឹងផ្លូវ ១ម៉ែត្រ ៤៣៥ ដែល​ជាទំហំស្តង់​ដា។ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គិតមកទល់បច្ចុប្បន្ន បណ្តាញផ្លូវជាតិ  និងផ្លូវជនបទ បានស្ថាបនាដោយចាក់កៅស៊ូ និងបេតុងរួចប្រមាណជាង ...

គម្រោងផ្លូវរថភ្លើងល្បឿនលឿន​ដំបូងបំផុតនៅកម្ពុជា មានប្រវែងសរុបប្រមាណ ៣៨២គីឡូម៉ែត្រ ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ។

គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ ដោយគ្រាន់ចំណាយពេលជិះពីភ្នំពេញត្រឹម ២ម៉ោងកន្លះទៅ៣ម៉ោងប៉ុណ្ណោះ ដល់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យហើយ ។ វា​នឹងក្លាយជាផ្លូវដែកល្បឿនលឿន​ស្ដង់ដារដំបូងគេបំផុត នៅក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយទៅជាខ្សែផ្លូវដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញដ៏សំខាន់ ជួយកាត់បន្ថយពេលវេលានៃការធ្វើដំណើរ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត បានយ៉ាងល្អបំផុតផងដែរ៕ផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត នឹងក្លាយជាផ្លូវ ដែកល្បឿនលឿនស្ដង់ដារដំបូងគេនៅកម្ពុជា