រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ ទំនាក់ទំនងការទូត រវាងក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង កាន់តែធ្លាក់ចុះខ្លាំង ក្រោយពេលកងទ័ពសហរដ្ឋអាមេរិក បានប្រើប្រាស់យន្ដហោះចម្បាំងបំបាំងកាយដ៏ទំនើប F-22 បាញ់ទម្លាក់បាឡុងរបស់ចិន ដែលសង័្សយជាយានចារកម្ម។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីរសៀល ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ថា សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានស្វែងរកនូវការដកខ្លួន ចេញពីវិបត្តិការទូត ដែលកំពុងកើនឡើង ជាមួយក្រុងប៉េកាំង។ ក្រុងវ៉ាស៊ីនតោន បាននិយាយ ថា ភស្តុតាងបឋម បង្ហាញ ថា វត្ថុពីលើអាកាស មិនស្គាល់អត្តសញ្ញាណ ចំនួន៣ផ្សេងទៀត ត្រូវបានបាញ់ទម្លាក់ ដោយយន្តហោះរបស់អាមេរិក ហើយវាមិនជាប់ពាក់ព័ន្ធ នៅក្នុងកម្មវិធីបាឡុងចារកម្មរបស់ចិន នោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT_9q6Tu7XAcdbx-kOl332vKptKHTD9uV_Ifbz9qDYlWDoCtKAeAHNaysgat0eDbuK5GPbCmbxUS7JHdzhtDNLkLzZ3GuHRYcjy_t_zmhATQjMsr0Wl0Jfvkt4_iy_vNXUqn-aCiT5SDshYikVakHZ90xxeeVk1ezZetekSwdUi9jzkFvANeJBU2KW/s1280/photo_2023-02-15_14-31-09.jpg

សហរដ្ឋអាមេរិក ស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន ចាប់តាំងពីបាឡុងពណ៌សដ៏ធំរបស់ចិន ត្រូវបានគេប្រទះឃើញ ហោះនៅពីលើទីតាំងអាវុធនុយក្លេអ៊ែរដ៏សម្ងាត់បំផុត ដែលជាចំណុចដ៏រសើបរបស់សហរដ្ឋអាមេរិក មុនពេលវាត្រូវបានបាញ់ទម្លាក់ នៅឆ្នេរសមុទ្រ នាភាគខាងកើត កាលពីថ្ងៃទី៤ ខែកុម្ភៈ។ ក្រោយពេលកើតមានឧបទ្ទវហេតុនោះ យោធាអាមេរិកបានកែសម្រួលនូវការកំណត់រ៉ាដា ដើម្បីស្វែងរកវត្ថុតូចៗ និង បានរកឃើញភ្លាមៗនូវយានមិនស្គាល់អត្តសញ្ញាណចំនួន៣គ្រឿងទៀត ដែលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានបញ្ជាឱ្យបាញ់ទម្លាក់ ដោយមួយនៅអាឡាស្កា សហរដ្ឋអាមេរិក, វត្ថុទី២ នៅកាណាដា និង ទី៣នៅលើបឹង Huron នៃរដ្ឋមីឈីហ្គេន (Michigan)។

លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្ដិសុខជាតិ បានបញ្ជាក់ ថា «អាជ្ញាធរ សហរដ្ឋអាមេរិក មិនបានឃើញនូវការចង្អុលបង្ហាញ ឬ អ្វីដែលបានចង្អុលបង្ហាញយ៉ាងពិសេស ចំពោះគំនិតដែលលើកថា វត្ថុទាំង៣នេះ ជាផ្នែក នៃកម្មវិធីបាឡុងចារកម្មរបស់ចិន ឬថា វត្ថុទាំងនោះ ពិតជាជាប់ពាក់ព័ន្ធ នៅក្នុងការស៊ើបការណ៍សម្ងាត់ មកពីខាងក្រៅនោះឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4AzP1iABEGNuI89ER_jK7q16WYEFsOYbzbLI56yTPuZ7Hx3bIrG_c1VxyNGU32GKFHSN-Xp1Yr9Yz9R0-2gWBFoNXGQYdDFhdZ7VRs62BS3DG0XG0yz1KON_0T5Z6UuqriPalYv7BYW6YjFy8n8RLqQ_HzaUPf-q0G6sYWoI-Di45Vr64AHzAfDw1/s1280/photo_2023-02-15_14-31-10.jpg

អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្ដិសុខជាតិ រូបនេះ បានបន្ថែម ថា វត្ថុទាំងនោះ អាចជាបាឡុង ត្រូវបានភ្ជាប់យ៉ាងសាមញ្ញ ទៅនឹងអង្គភាពពាណិជ្ជកម្ម ឬ ស្រាវជ្រាវ។

លោកស្រី ការីន ហ្សង់ព្យា (Karine Jean-Pierre) អ្នកនាំពាក្យ សេតវិមាន បានទទួលស្គាល់ ថា «វត្ថុទាំង៣នេះ នៅតែមិនទាន់ស្គាល់ប្រភពដើម ប៉ុន្តែយើងចង់ធ្វើឱ្យប្រាកដ ថា ប្រជាជនអាមេរិក យល់ថា មិនចាំបាច់ភ័យស្លន់ស្លោនោះឡើយ»។

ដោយឡែក ក្រុងប៉េកាំង បានបដិសេធ ថា ចិន មិនបានប្រើប្រាស់បាឡុងចារកម្មនោះឡើយ ហើយថា យានអវកាសដ៏ធំ ដែលត្រូវបានបាញ់ទម្លាក់ ដោយកងទ័ពសហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ ខែកុម្ភៈ នោះ គឺប្រើប្រាស់សម្រាប់ការស្រាវជ្រាវអាកាសធាតុតែប៉ុណ្ណោះ។ ជាមួយគ្នានេះ ចិន ក៏បានចោទប្រកាន់ ដល់ក្រុងវ៉ាស៊ីនតោន អំពីការបញ្ជូនបាឡុងចារកម្មរបស់ខ្លួន ទៅលើដែនដីរបស់ខ្លួន ប៉ុន្ដែបញ្ហានេះ ត្រូវបានក្រុមមន្រ្ដីសហរដ្ឋអាមេរិក ច្រានចោល។

ជម្លោះនេះ បានធ្វើឱ្យខូចខាតផ្នែកការទូតរួចមកហើយ រវាងប្រទេសមហាអំណាចជាគូប្រជែងនឹងគ្នាទាំង២នេះ ក្រោយពេលរដ្ឋមន្ត្រី ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប៊ីលនខេន (Antony Blinken) បានលុបចោលដំណើរទស្សនកិច្ចដ៏កម្ររបស់គាត់ ទៅកាន់ទីក្រុងប៉េកាំង ភ្លាមៗ បន្ទាប់ពីមានឧបទ្ទវហេតុនេះ៕U.S. Recovers 'Sensors And Electronics' From China's Balloon—Other Vessels Still A Mystery