ប្រទេសចិន ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្រសួងការបរទេសចិនបានប្រកាសថា ចិនគ្មានទិន្នន័យផ្សេងៗទាក់ទងនឹងវត្ថុចម្លែកហោះលើអាកាសអាមេរិក ហើយត្រូវអាមេរិកបាញ់ធ្លាក់នៅដែនអាកាសរដ្ឋអាឡាស្កា និងប្រទេសកាណាដាទេ ខណៈកាលពីពេលថ្មីៗនេះ យន្តហោះចម្បាំងរបស់អាមេរិកបានបាញ់វត្ថុចម្លែកមានរាង៨ជ្រុងធ្លាក់នៅបរិវេណបឹង Huron ។ វាជាហេតុការណ៍ចុងក្រោយដែលបានកើតឡើងតាំងពីបាឡុងស៊ើបការណ៍របស់ចិនហោះចូលមកដែនអាកាសអាមេរិក ធ្វើឱ្យកងកម្លាំងសន្តិសុខអាមេរិកខាងជើងប្រុងប្រយ័ត្នខ្ពស់ ហើយជាការបាញ់វត្ថុចម្លែកហោះលើអាកាសលើកទី៤ នៅអាមេរិកខាងជើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrJ2utugG38pmiyRGvDtdUpVqczPwV4kbxWILUHCL8GsfKpt-Q9RVEF1PrLb84FpaGV8JCmlBJGm9VkhzeJPy4lT11EsB7h0oO4kLTDiO5y72y5gVkjVN0De3gLG6QqR-1UygDPOfjPBVpdDOHMVCrk0dkYmf0tmK4LbTDhNh5iemWf7v8Tc-2IHTJ/s1200/photo_2023-02-14_09-45-46.jpg

លោក Wang Weibin អ្នកនាំពាក្យក្រសួងការបរទេសចិន បញ្ជាក់ថា លោកមិនយល់ពីហេតុការណ៍ចុងក្រោយទេ ប៉ុន្តែលោកថា បាឡុងដំបូងដែលអាមេរិកបាញ់ធ្លាក់ គឺជាការប្រើប្រាស់កម្លាំងហួសហេតុពេក ហើយបាឡុងរបស់ចិនបានហោះចូលទៅដែនអាកាសអាមេរិកដោយចៃដន្យប៉ុណ្ណោះ ។ លោក Wang Weibin ថ្លែងថា ៖ «បាឡុងរបស់អាមេរិកក៏ធ្លាប់ហោះចូលមកកាន់ដែនអាកាសរបស់ចិនដោយគ្មានការអនុញ្ញាតជាង១០ដងឯណោះ តាំងពីខែមករា ឆ្នាំ២០២២» ។

ចំណែកលោក Chuck Schumer មេដឹកនាំនៅព្រឹទ្ធសភាអាមេរិក បានផ្តល់បទសម្ភាសន៍ទៅកាន់ស្ថានីយទូរទស្សន៍ ABC ថា មន្ត្រីសន្តិសុខជាតិអាមេរិកជឿជាក់ថា វត្ថុចម្លែកហោះនៅលើអាកាស ដែលគេមិនស្គាល់ម្ចាស់ និងប្រភព (Unidentified flying object) ហើយត្រូវបានអាមេរិកបាញ់ធ្លាក់លើដែនអាកាសរដ្ឋអាឡាស្កា និងកាណាដានោះ វាជាបាឡុង ។ វត្ថុអ្វីក៏ដោយដែលធ្វើឱ្យពលរដ្ឋអាមេរិកប្រឈមនឹងគ្រោះថ្នាក់ មន្ត្រីអាមេរិកនឹងចាត់ការយ៉ាងសមស្រប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7u1qc7fJDjxyZF5mpmY7ut_tHc_6HHXQtVjCSEk2ZrLuoV8KAUcw-Ty6eBGiHEI-k8-0ln9E-aRN10kRvdvK0rYXfG6ttNL43rw-QY3FrO5579zcWI_e2t9pb2Cnl-p3QzmCysZ3xbazXt32DL-DPPOScJD3NPHRuG4BVUgDvH_Bx-0tocpmjuczZ/s1200/photo_2023-02-14_09-45-46%20(2).jpg

ជាចុងក្រោយ លោក Chuck Schumer ថ្លែងថា វត្ថុចម្លែកដែលត្រូវគេបាញ់ធ្លាក់ជាបន្តបន្ទាប់នោះ មានទំហំតូចជាងបាឡុងដំបូងដែលបានហោះចូលមកកាន់ដែនអាកាសអាមេរិក និងត្រូវបាញ់ធ្លាក់នៅភាគខាងត្បូងរដ្ឋ Carolina កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងមក ៕ ប្រភព ៖ tnnthailand