ភ្នំពេញ៖ នាវាមួយគ្រឿង ឈ្មោះ HMS SPEY-(P234) ដែលជានាវាកងទ័ពជើងទឹកចក្រភពអង់បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ការចូលចតនេះដើម្បីទស្សនកិច្ច ពង្រឹងចំណងមិត្តភាព និងធ្វើលំហាត់រួមគ្នារវាងកងទ័ពជើងទឹកប្រទេសទាំងពីរ (លំហាត់ពន្លត់អគ្គីភ័យ លំហាត់ទប់ទឹកលើនាវាពេលមានអាសន្ន និងលេងកីឡា) ដើម្បីផ្លាស់ប្តូរដកស្រង់បទពិសោធពីគ្នាទៅវិញទៅមក រយៈពេល៥ថ្ងៃ គឺពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhatbaIHqLU3Ze0uh6qql705aFFSuneZUGmpdGllBoWSnx8Wi3KFIbVvkjAWlKlsKfRPH-_2KM1psddS5OtQkP4kcSfuTxns3PArs7oHbDToWCRTj5D9vjtQzG8hkpHLDK0SlfJpJxfkoN21agYNI0jnTXIZ9LcX-aUaHQrM3hJQAXaLoEGaO6Y3CvO/s1280/photo_2023-02-13_23-54-34.jpg

ក្នុងឱកាសនោះ មន្ត្រីតំណាង កងទព័ជើងទឹកនិងមន្ត្រីកងយោធពលខេមរភូមិន្ទច្រើនរូប បានអញ្ជើញធ្វើបដិសណ្ឋារកិច្ចពេលនាវាចូលចតដល់កំពង់ផែផងដែរ។

ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ បានអញ្ជើញទទួលស្វាគមន៍ប្រតិភូនាវាកងទ័ពជើងទឹកចក្រភពអង់គ្លេស ដឹកនាំដោយវរនាវីទោ មីឃែលប្រោត មែន មេបញ្ជាការនាវា HMS SPEY(P234) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk89v9__I3GC9GHen6OFQwG-3XFM2PO4Qaiz5I3c_nkGB_PRZvknXTw9EomY1UqHmI02YHhZfnPwMk63pByr-9PMUsn62fboLDchohB6hR_It14sbuliOyNj0Vfd5Hye1Y2hdegGDhGHezpCuIJtUqVkGDZRywZW6JwyCSvNJvUwBG0ROPhdq1l9ND/s960/photo_2023-02-13_23-54-34%20(2).jpg

បើតាមមន្ត្រីកងទព័ជើងទឹកកម្ពុជា បានឲ្យដឹងថា នេះជាលើកទី១ហើយសម្រាប់ការចូលចតរបស់នាវាកងទ័ពជើងទឹកចក្រភពអង់គ្លេសនៅកម្ពុជា។

គួរបញ្ជាក់ថា លក្ខណៈបច្ចេកទេសនាវា គឺមានបណ្ដោយ 90.4ម៉ែត្រ, ទទឹង 13.5ម៉ែត្រ, ជម្រៅទឹក 4.3ម៉ែត្រ, ទំងន់ផ្ទុក 2000 T និងចំនួនមនុស្ស ៦៧នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix8hCxbkWynoBnUdH42IN4QYxZFCB16s0Tp6BVb3naU_N-lfaj7s4ScEPo726SIGGTInSw_3LG0ukH0BJ13jr4pcRRJRUQMz4gRk5QdUneoxF58ULumjI7Q43eDH_7trwUN62_8A6aKfDiG8zjE_tJI6vbLh58nLjUBHdycxHyplHJsvEJqOR2oV2k/s1280/photo_2023-02-13_23-54-35.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdQZHfMsC8bIPR2P-MC-yH3i4kv0a3-KKu4fHvWOoPmkjOIkp4EgS_e62zKXthseAJQ8JCnLWF0cKA-EVmwxPJWa8LcbrrCG-2qdrJ0oPPBYhYNvWAn9Vtqieh1PAXZLQ91nwznSUFi7l0W5Hsp1QYlrFXAF8H_4z84klPftOkISR0LCCs2vlgmVjA/s1280/photo_2023-02-13_23-54-33.jpg