ប្រទេសចិន ៖ សារព័ត៌មានស៊ីនហួររាយការណ៍ថា PwC China រំពឹងថា ទីផ្សារទំនិញប្រណីតរបស់ចិននឹងលូតលាស់ដល់៨,១៦សែនលានយន់នៅត្រឹមឆ្នាំ២០២៥ ឬស្មើ២៥% នៃការទិញទំនិញប្រណីតទូទាំងពិភពលោក ។

របាយការណ៍វិភាគបញ្ជាក់ថា ឧស្សាហកម្មទំនិញប្រណីតក្នុងប្រទេសចិនដែលមានផ្ទៃដីធំ និងហុងកុង ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិក បានជំរុញទីផ្សារទំនិញប្រណីតឱ្យលូតលាស់ ជាពិសេស ប្រទេសចិនមានពលរដ្ឋទិញទំនិញប្រណីតកើនឡើងជាបន្តបន្ទាប់ ។The big Chinese Luxury Market Is "Online" - Update 2020

តាមទិន្នន័យឆ្នាំ២០២១ បង្ហាញថា ការទិញទំនិញរួចពន្ធនៅខេត្តហៃណាន មានចំណែកជំរុញទីផ្សារទំនិញប្រណីតដែលកំពុងរីកចម្រើនរបស់ចិន ។ ការទិញទំនិញរួចពន្ធនេះ ស្មើទឹកប្រាក់៤,៩៥ម៉ឺនលានយន់ ឬប្រមាណ១៣% នៃការទិញទំនិញប្រណីតរបស់ជនជាតិចិន ។ ក្រៅពីនេះ របាយការណ៍បញ្ជាក់ថា ការប្រើប្រាស់ទំនិញប្រណីតនៅហុងកុងនឹងកើនឡើងបន្តិចម្តងៗ បន្ទាប់ពីចិនបើកប្រទេសឡើងវិញ ដែលធ្វើឱ្យពលរដ្ឋចិនជាច្រើននាក់ធ្វើដំណើរមកកម្សាន្តនៅហុងកុង និងម៉ាកាវ ។

លោក Stephen Chong ប្រធានដៃគូយុទ្ធសាស្រ្តអាជីវកម្មប្រកបដោយនិរន្តរភាព PWC ថ្លែងថា ទីផ្សារទំនិញប្រណីតរបស់ចិនកំពុងងើបឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយទីផ្សារនេះរឹងមាំលើសដើមទៅទៀត ។China's luxury sales estimated to grow 48% in 2020, fueled by online sales  and a consumption 'comeback' - Global Times

ទោះយ៉ាងណា ក្រៅពីទីផ្សារចិន កាលពីពាក់កណ្តាលខែមករាកន្លងមក តាមការស្ទង់មតិរបស់ Morgan & Stanley ជាក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុ និងការវិនិយោគបញ្ជាក់ថា កូរ៉េខាងត្បូងជាប្រទេសមានអ្នកទិញទំនិញប្រណីតច្រើនជាងគេក្នុងពិភពលោក និងលើសចិនទៅទៀត ហើយការទិញទំនិញប្រណីតនៅកូរ៉េខាងត្បូងនឹងកើនឡើងជាបន្តបន្ទាប់ ។ Morgan & Stanley បង្ហាញថា នៅឆ្នាំ២០២២ ពលរដ្ឋកូរ៉េខាងត្បូងបានចំណាយលើការទំនិញប្រណីតស្មើទឹកប្រាក់១៦.៨០០លានដុល្លារអាមេរិក កើនលើសឆ្នាំ២០២១ ដល់២៤% ក្នុងនោះពលរដ្ឋកូរ៉េខាងត្បូងម្នាក់បានចំណាយប្រាក់៣២៥ដុល្លារអាមេរិក/១ឆ្នាំ លើការទិញទំនិញទាំងនេះ ។

គួរបញ្ជាក់ថា ការទិញទំនិញរបស់ពលរដ្ឋកូរ៉េខាងត្បូងបណ្តាលមកពីកត្តាជាច្រើនដូចជា យកគំរូតាមសិល្បករល្បីៗដែលនិយមប្រើប្រាស់ទំនិញប្រណីត ហើយកាលពីឆ្នាំ២០២២ ចិនមិនទាន់បើកប្រទេស ដូច្នេះ ធ្វើឱ្យការចំណាយលើទំនិញប្រណីតរបស់ពលរដ្ឋចិនមិនច្រើនដូចកូរ៉េខាងត្បូង ៕

ប្រភព ៖ thebetter