ផ្លូវល្បឿនលឿន​ភ្នំពេញ​-បាវិត នឹងចាប់ផ្តើមសាងសង់នាពាក់កណ្តាលឆ្នាំ២០២៣នេះ ដោយគ្រងបញ្ចប់នៅឆ្នាំ២០២៧ខាងមុខ ក្រោមការទទួលសាងសង់ក្រុមហ៊ុន​វិនិយោគ​របស់ចិនចំនួន៣រុមហ៊ុនសាងសង់​គមនាគមន៍ចិន, ក្រុមហ៊ុន​សាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group នៅក្រុងប៉េកាំង​។

គម្រោង​ផ្លូវល្បឿនលឿនទីពីររបស់​កម្ពុជានេះ មានប្រវែងសរុប ១៣៨គីឡូម៉ែត្រ ដោយតភ្ជាប់ពី​រាជធានីភ្នំពេញ កាត់តាម​ខេត្តកណ្តាល ព្រៃវែង រួច​ទៅដល់ក្រុងបាវិត ខេត្តស្វាយរៀង ​ដែល​មានព្រំដែន​ជាប់​ជាមួយប្រទេសវៀតណាម។ ផ្លូវល្បឿនលឿននេះ គ្រោងចំណាយថវិកាសាងសង់ជាង ១,៦ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8rcAApHS4kZ6oNjpji6ZYVeUc66t4r-BfxSrSHvskL_CesDsU8ZcGWAJHHOiuN9a9Fe_hJCyW73nZU_lv1xGcdDIPSHH_P-VSlZQWi5I_sLZcz0MbtJFOnwNxz0oXVrmUawPQe1QggM0GH9BqhbJkx2kncdr1QVxd3Ub-GytoinQKbRf79eQx7jZI/s1100/63e5aa9422772_1675995780_large.jpg

សម្តេច ហ៊ុន សែន បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​ត្រៀម​បញ្ចេញ​ថវិកា ២០០លានដុល្លារ សម្រាប់​សាងសង់​ស្ពាន​តភ្ជាប់ពី​ផ្លូវជាតិលេខ១ ទៅល្វាឯម ដើម្បី​ភ្ជាប់​ជាមួយ​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ ដែល​អនុញ្ញាតឱ្យប្រជាពលរដ្ឋ​ឆ្លងទៅវិញទៅមក​ ដោយមិនចាំបាច់​បង់ប្រាក់ឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXV9TlDNlNpyc1HmCeWFPHXRaDxmQmCiqiSJh6XEFsLn9NsKuEtFSthkluqMaRI-5oLi4Pj9zPYX0geigiF5E06vECQZA327lYKVIQDVgFUUjhNh7IdZ40k3aaTpaq2JVKtwes3LPgxOdyAlJvQX1dFy5WV_Vw5RYu9ik2uDM1heujYZDmpxbPtEvN/s960/63e5fa1b0e2b2_1676016120_large.jpg