ពេលខ្លះការបោះបង់ចោលមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ តែជាការស្វែងរកសេចក្ដីសុខអោយខ្លួនឯងយ៉ាងពិតប្រាកដ…
១. ទម្លាប់រអ៊ូរទាំមិនឈប់
ការមានទម្លាប់រអ៊ូរទាំពីការងារ កូនចៅ ជីវិតខ្លួនមិនសំណាងដូចគេ វាអាចជារឿងដែលអ្នកធ្លាប់បានលឺឡើងស៊ាំត្រចៀកហើយមើលទៅ។ ទម្លាប់បែបនេះមិនចំណេញនោះទេ ថែមទាំងធ្វើអោយអ្នកកាន់តែមានអារម្មណ៏ថាជាប់គាំងថែមទៀត នៅពេលដែលអ្នកមិនបានស្វែងរកមូលហេតុ ដើមចមអោយជាក់លាក់ដែលធ្វើអោយអ្នកមានអារម្មណ៏បែបនោះ។Here are 4 ways to end an argument for the sake of your mental peace |  HealthShots
២. ទម្លាប់គិតតែរឿងមិនល្អ
នៅក្នុងពេលណាមួយនៃជីវិត អ្នកអាចនឹងគេចមិនផុតពីដំណាក់កាលមួយនេះនោះទេ គឺជាពេលដែលអ្នកមានអារម្មណ៏ថាក្រឡេកទៅណាក៏ឃើញតែបញ្ហា។ តែអ្នកក៏ត្រូវតែទន្ទេញប្រាប់ខ្លួនឯងផងដែរថា រឿងរ៉ាវអាក្រក់ ឬ លំបាកយ៉ាងណានោះទេ តែងតែមានដំណោះស្រាយជានិច្ច។Negative Self-Talk in Recovery | Pinnacle Treatment Centers
៣. ទម្លាប់ចិត្តទន់ដាក់មនុស្សខុស
ចំនុចខ្សោយធំបំផុតរបស់មនុស្សភាគច្រើនគឺចិត្តទន់នេះតែម្ដង។ មនុស្សភាគច្រើនលះបង់ទៅលើរឿងជាច្រើន ទោះជាពិចារណាហើយថាមិនគួរធ្វើក្ដី។ ត្រូវចាំថា ការធ្វើល្អមិនមែនជារឿងមិនល្អនោះទេ តែត្រូវចាំថាមនុស្សដែលអ្នកធ្វើល្អដាក់នោះគួរតែជាមនុស្សគួរអោយចិត្តទន់ដាក់ដែរអត់។Stevenson University៤. ទម្លាប់ចិត្តមិនដាច់ដាក់មនុស្សដែលមិនសក្តិសមនឹងទទួលបាន
មនុស្សគ្រប់គ្នាមិនថាមាន ឬ ក្រនោះទេ សុទ្ធតែមានជីវិតតែមួយដូចគ្នា អ្នកគួរតែចំណាយពេលខ្លះ សម្រាកហើយសួរខ្លួនឯងថា មនុស្សដែលរាប់អានគ្នារាល់ថ្ងៃសុទ្ធតែជាមនុស្សគួរអោយទុកចិត្តបានពិតដូចការស្មានកន្លងមកឬអត់។