Home តារាជាតិ កុយ អេនណា ឈ្នះក្តីទៅលើការចោ.ទប្រកាន់កន្លងមកដែរថាទទួលលុយហើយមិនធ្វើការងារ

កុយ អេនណា ឈ្នះក្តីទៅលើការចោ.ទប្រកាន់កន្លងមកដែរថាទទួលលុយហើយមិនធ្វើការងារ

74
0

បវរកញ្ញា កុយ អេនណា ទទួលបាននូវយុត្តិធម៌សម្រាប់ខ្លួនហើយបន្ទាប់ពីរងចាំអស់រយៈពេលជាច្រើនខែជុំវិញការចោទប្រកាន់ក្នុងសំណុំរឿង «បរិហាកេរ្តិ៍ជាសាធារណៈ» របស់ម្ចាស់ប្រ៊េនមួយរូបដែលនិយាយថានាងទទួលលុយកក់ហើយមិនបានបំពេញការងារ។ តុលាការបានបង្គាប់ឱ្យចុងជាប់ចោទ ហេង មករា សងជំងឺចិត្ត ការខាតបង់ពេលវេលានិងសេវាកម្មផ្សេងៗទៅកាន់ កុយ អេនណា ចំនួន១០លានរៀល ខណៈទទួលការពិន័យតាមច្បាប់ចំនួន៣លានរៀល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp0ytQ0LAWkxBoBpgGyo6Xmx8SeEV7v3Na7N-H3funvdFXKtN4YghcVsvhiy2STxm5g0p26IuTzEkjKVWH4bAxBv42_5S1aR-0U_J2f-ryUItEQGPG2Z71iKMZusfSjn6ut_4MlkGxtBo9GjlKXhzJE5y-GkHe9dtwkv3hz5eJKg9wherrG3JLs-w1IU4/s2048/image_2026-09-26_14-34-08.png
ឈានចូលថ្ងៃទី២៦ ខែកញ្ញា លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបង្ហាញពីសំណុំរឿងក្តីរបស់ កុយ អេនណា ដែលទទួលបាននូរយុត្តិធម៌ ក្នុងភាពចម្រូងចម្រាសកាលពីឆ្នាំ២០២៥ ដែលឈ្មោះ មុំ មករា ម្ចាស់ផលិតផលមួយរូបបានស្រែកចោទប្រកាន់ក្នុងប្រព័ន្ធសង្គមកន្លងមកក្រោយ អេនណា ទើបបានបញ្ចប់ដំណើរថ្មើជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbeH-tXyblaSFDigDM3i9CAS16L2Srmqx0rF8EXVEmXqIlPCfeG1RckMriWZSfhm1lml-7nyHKjGiBFXJxHO2VzrhzEzAm-B_6S1D6c2cc8T-p0HBAWXWTQG99IOZ_1NctDwu5NCQZXBSTRaklJ-pccpgfbKixWzpp7AaY3P2xsvxV1Yb0V2FDX_Rzgc4/s1632/image_2026-09-26_14-34-09%20(3).png

ក្រោមការការពារក្តីមេធាវីចំនួនពីររូប សាលក្រមរបស់តុលាការបានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ហេង មករា ពិន័យប្រាក់ចំនួន ៣.០០០.០០០ «បីលានរៀល» ពីបទ បរិហារកេរ្តិ៍ជាសាធារណៈក្នុងបទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។ តុលាការ ក៏បង្គាប់ឱ្យជនជាប់ចោទឈ្មោះ ហេង មករា សងសំណងជំងឺចិត្ត ការខាតបង់ពេលវេលា និងសេវាកម្មផ្សេងៗ ចំនួន១០.០០០.០០០ (ដប់លានរៀល) ឱ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ កុយ អេនណា ហើយការទាមទារលើសពីនេះបដិសេធចោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTochV4DNWKWTtPnIoV2oqR2PocuToJplGheyu3egxW4-LQIBJhucbOxX7DDLXf4zFH4kecZv39K92UW4A1pLJmfd7ON6Y3JpfVovL7iFNLR5gO3qE3M5Rbo0BaBjv40V3jjOEpBgu2SaUpPe1PXX5B1OUdau0uM16VrulRXX3ZRY37inn1BV7onpVkEg/s1080/image_2026-09-26_14-34-09.png

ករណីនេះកន្លងមកមានការលើកឡើងថា កុយ អេនណា បានទទួលប្រាក់កក់សម្រាប់ការងារមួយ ប៉ុន្តែមិនបានអនុវត្តតាមការរំពឹងទុក ខណៈភាគីខាង កុយ អេនណា បានបដិសេធ និងបានជ្រើសរើសដោះស្រាយតាមផ្លូវច្បាប់៕