PayPal ជាសេវាទូទាត់ប្រាក់តាមអនឡាញដ៏ធំបំផុតរបស់ពិភពលោក បានប្រកាសកាត់បន្ថយបុគ្គលិករបស់ខ្លួនចំនួន២.០០០នាក់ ឬស្មើ៧% របស់បុគ្គលិកទាំងអស់ ដោយសារបញ្ហាចម្បង គឺមកពីស្ថានភាពសេដ្ឋកិច្ច ។

លោក ឌែន ឈូលមែន ប្រធាន និងនាយកប្រតិបត្តិរបស់ PayPal បញ្ជាក់ថា ក្រុមហ៊ុនកំពុងរកវិធីដោះស្រាយនឹងបញ្ហាប្រឈមមុខសេដ្ឋកិច្ច ដោយក្រុមហ៊ុននឹងកាត់បន្ថយបុគ្គលិកនៅសប្តាហ៍ខាងមុខ ហើយសម្រាប់បុគ្គលិកណាដាក់ពាក្យឈប់នឹងទទួលបានប្រាក់សំណងយ៉ាងសមរម្យ ។ លោកថ្លែងថា ៖ «ខ្ញុំសូមថ្លែងអំណរគុណសម្រាប់ការមានចំណែករួមដ៏មានអត្ថន័យ ដែលបុគ្គលិកទាំងអស់បានបំពេញការងារឱ្យ PayPal» ។PayPal not planning to pass on digital currency cost savings? - Ledger  Insights - blockchain for enterprise

លោកបន្ថែមថា ៖ «ការផ្លាស់ប្តូរអាចជារឿងលំបាកមួយ ជាពិសេសបំផុតនោះ សម្រាប់មិត្តរួមការងារទាំងអស់ និងបុគ្គលិកដែលចាកចេញទៅ យើងនឹងប្រឈមមុខជាមួយគ្នា ។ យើងធ្វើការវិនិយោគជាយុទ្ធសាស្ត្រដើម្បីពង្រឹងសមត្ថភាពស្នូលរបស់យើង ក៏ដូចជាទំនុកចិត្ត និងភាពស្មោះត្រង់របស់អតិថិន» ។

កាលពីឆ្នាំ២០២២ កន្លងមក តម្លៃភាគហ៊ុនរបស់ PayPal បានធ្លាក់ចុះលើសពី៥០% បើទោះជារបាយការណ៍លទ្ធផលប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ក្រុមហ៊ុននឹងបង្កើតប្រាក់ចំណូលច្រើនជាងការរំពឹងទុកក្តី ប៉ុន្តែតម្លៃភាគហ៊ុនរបស់ PayPal នៅតែធ្លាក់ចុះ ក្រោយពីប្រាក់ចំណូលប៉ាន់ស្មានក្នុងត្រីមាសទី៤ ឆ្នាំ២០២២ របស់ក្រុមហ៊ុនធ្លាក់ចុះជាងអ្នកវិភាគរំពឹងទុកទៅទៀត ។PayPal, Inc. - How We Work

នេះជាការកាត់បន្ថយបុគ្គលិកក្នុងឧស្សាហកម្មបច្ចេកវិទ្យា ដែលក្រុមហ៊ុនភាគច្រើនកំពុងព្យាយាមកាត់បន្ថយដើមទុន ដើម្បីទប់ទល់នឹងការផ្លាស់ប្តូរតម្រូវការសេវាកម្មឌីជីថល ឧបសគ្គសេដ្ឋកិច្ចកើតពីជំងឺរាតត្បាត អត្រាការប្រាក់កើនឡើង និងភាពភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចផងដែរ ។

គួរបញ្ជាក់ថា នៅខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន Microsoft, Alphabet និង Amazon ព្រមទាំងក្រុមហ៊ុនផ្សេងៗទៀតបានប្រកាសកាត់បន្ថយបុគ្គលិករបស់ខ្លួនជាច្រើនពាន់នាក់ ៕

ប្រភព ៖ pptvhd36