ខេត្តមណ្ឌលគីរីជាខេត្តស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីធំជាងគេ តែមានប្រជាជនតិចជាងគេ។ ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជាទឹកជ្រោះប្រកបដោយហ្វូងមច្ឆាជាច្រើនប្រភេទ ព្រមទាំងរុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូចធំជាច្រើន។
មណ្ឌលគីរី ជាខេត្តមួយដែលសិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ខាងកើតជាប់នឹង ប្រទេសវៀតណាម ខាងជើងជាប់នឹងខេត្តរតនគីរី ខាងជើងឈាងខាងលិចជាប់នឹងខេត្តស្ទឹងត្រែង ខាងលិចជាប់នឹងខេត្តក្រចេះ ហើយមានចំងាយ ៣៨០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៨ ៧ និង៧៦ដោយឆ្លងកាត់តាមខេត្តកណ្ដាល ព្រៃវែង ត្បូងឃ្មុំកំពង់ចាម និងក្រចេះ ផ្លូវដែលអាចធ្វើដំណើរទៅដល់ខេត្តមណ្ឌលគីរី បានមានផ្លូវគោក និងផ្លូវអាកាស បើយើង ធ្វើដំណើរតាមផ្លូវគោកយើងនិងឃើញថាកំណាត់ផ្លូវពី ភ្នំពេញទៅមណ្ឌលគិរី ជាផ្លូវ កៅស៊ូដែលផ្តល់នូវលក្ខណះងាយស្រួលក្នុងការធ្វើដំណើរ ។
ខេត្តនេះមានអាកាសធាតុខុសពីខេត្តផេ្សងៗទៀតនៅកម្ពុជា ដោយនៅក្នុងរដូវក្តៅ សីតុណ្ហភាពចាប់ពី ២៧°C ទៅ ៣១°C ដែលអាចចុះត្រជាក់នៅពេលយប់ ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិ ធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជា ទឹកជ្រោះប្រកបដោយហ្វូងមច្ឆា ជាច្រើនប្រភេទ ព្រមទាំង រុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូច ធំ ជាច្រើន។
ខេត្តមណ្ឌលគីរីមានផៃ្ទដីសរុបទាំងអស់ ១៤២៨៨គីឡូម៉ែត្រការ៉េ ដែលមានប្រជាជនសរុប ៣២៤០៧នាក់ មាន៥៦៥៧គ្រួសារ (តាមរបាយការណ៍ជំរឿនឆ្នាំ១៩៩៨) ហើយដង់ស៊ីតេប្រជាជនគិតជាមធ្យម ២នាក់ក្នុង ១គីឡូម៉ែត្រការ៉េ អត្រាកំនើនប្រជាជន ០.៣២ភាគរយ។
៨០% នៃប្រជានជនខេត្តនេះ ជាជនជាតិភាគតិច១០ជនជាតិ។ ជនជាតិដែលមានច្រើនជាងគេគឺជនជាតិព្នង។ នៅសល់២០%ទៀតជាជនជាតិខ្មែរ ចិន និង ចាម។ ប្រជាជននៅទីនោះប្រកបរបរជាចំបងគឺ ដាំដុះស្រូវ ដើមឈើហូបផ្លែ និងបន្លែបង្កាផ្សេងៗ។ ក្រៅពីនេះពួកគេដាំ ស្ត្របឺរី កាហ្វេ កៅស៊ូ និងគ្រប់ស្វាយចន្ទី៕










