ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែមករា កន្លងមក ប្រទេសថៃបានប្រកាសថា អង្គការយូណេស្កូ (UNESCO) បានត្រៀមពិចារណាចុះឈ្មោះប្រពៃណីសង្ក្រាន្ត (Songkran in Thailand, traditional Thai New Year festival) បញ្ចូលក្នុងបញ្ជីឈ្មោះបឋម (Tentative list) ក្នុងកិច្ចប្រជុំដើម្បីឱ្យប្រពៃណីសង្ក្រាន្តក្លាយជា «បេតិកភណ្ឌវប្បធម៌អរូបី» ទី៤ របស់ប្រទេសថៃ ។

ពាក់ព័ន្ធនឹងការត្រៀមបញ្ចូលសង្ក្រាន្តជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ថៃនេះ សារព័ត៌មានថៃ បូរាណណាមម៉ា បានចុះផ្សាយថា ប្រទេសកម្ពុជាបានប្រើប្រាស់ពាក្យ «សង្ក្រាន្ត» ហៅតាមភាសាថៃ ខណៈកាលពីមុនខ្មែរយើងហៅថា «ចូលឆ្នាំថ្មី» ចំណែកថៃហៅថា «សង្ក្រាន្ត» ដែលពាក្យនេះមកពីភាសាសំស្ក្រឹត គឺសំដៅដល់អត្ថន័យ «ពិធីបុណ្យចូលឆ្នាំថ្មីរបស់ថៃ» ។ ប៉ុន្តែប្រទេសកម្ពុជាបានហៅថា «សង្ក្រាន្ត» តាមថៃ ហើយកម្ពុជាអះអាងថា ឃើញពាក្យសង្ក្រាន្តនេះសរសេរនៅលើផ្ទាំងថ្ម ។ បើទោះជានៅលើផ្ទាំងថ្មមានពាក្យសង្ក្រាន្តក៏ដោយ ប៉ុន្តែកម្ពុជាមិនបានប្រើពាក្យនេះពីមុនមកទេ ។ ផ្ទុយទៅវិញ ប្រទេសថៃបានធ្វើឱ្យពិភពលោកស្គាល់ពាក្យសង្ក្រាន្ត គឺជនបរទេសនឹងគិតដល់ប្រទេសថៃមុន មិនមែនប្រទេសកម្ពុជានោះទេ ។Tourism Authority of Thailand reveals 2019 Songkran increases in tourist  revenue - TAT Newsroom

មិនតែប៉ុណ្ណោះ សារព័ត៌មាននេះបន្តថា សង្ក្រាន្តនៅប្រទេសថៃបានទទួលជោគជ័យលំដាប់ពិភពលោក ធ្វើឱ្យថៃល្បីល្បាញ និងទទួលបានប្រាក់ចំណូលយ៉ាងច្រើនពីភ្ញៀវទេសចរបរទេស ជាហេតុធ្វើឱ្យកម្ពុជាគិតថា ការប្រើឈ្មោះដើម «ចូលឆ្នាំថ្មី» មិនទទួលជោគជ័យ ល្បីល្បាញដូចថៃ និងមិនអាចប្រមូលប្រាក់ពីភ្ញៀវទេសចរបាន ទើបកម្ពុជាផ្លាស់ប្តូរមកហៅថា «សង្ក្រាន្ត» ដែរ ។

អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យទីស្តីការនាយកដ្ឋមន្ត្រី លោក អានុឆា ប៊ូរ៉ាផាឆៃស្រ៊ី (Anucha Burapachaisri) ថ្លែងថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានអរគុណដល់អង្គការយូណេស្កូ ដែលអនុម័តឱ្យប្រពៃណីសង្ក្រាន្តបញ្ចូលក្នុងបញ្ជីឈ្មោះបឋម ដើម្បីត្រៀមពិចារណានៅចុងឆ្នាំ២០២៣ នេះ ។ លោកក៏បានបន្ថែមទៀតថា វាជាមោទនភាពរបស់ជនជាតិថៃទាំងអស់ ដែលអង្គការយូណេស្កូអនុម័តឱ្យប្រពៃណីសង្ក្រាន្តចូលក្នុងបញ្ជីឈ្មោះបឋម ។Every April brings Songkran celebrations in Thailand | Britannica

លោកថ្លែងថា ៖ «លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា រីករាយណាស់ និងមានមោទនភាពយ៉ាងខ្លាំង ដែលប្រពៃណីសង្ក្រាន្តជាប្រពៃណីដ៏ស្រស់ស្អាតរបស់ប្រទេសថៃ បានទទួលការពិចារណាឱ្យក្លាយជាបេតិកភណ្ឌវប្បធម៌អរូបី ។ ចំណុចនេះកាន់តែឆ្លុះបញ្ចាំងឱ្យឃើញថា ពិភពលោកផ្តល់ភាពសំខាន់ចំពោះថៃ ដោយសារពិភពលោកមើលឃើញពីគុណតម្លៃ និងអត្តសញ្ញាណលេចធ្លោរបស់វប្បធម៌ថៃ ។ គ្រប់ប្រពៃណី និងវប្បធម៌ទាំងអស់របស់ថៃសុទ្ធមានតម្លៃ និងអាចឈានទៅសម្រេចជោគជ័យតាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចនាថ្ងៃអនាគត» ។

លើសពីនេះ ប្រទេសថៃនិយាយថា ខ្លួននៅមានបេតិកភណ្ឌវប្បធម៌អរូបីជាច្រើនទៀតត្រៀមពិចារណាចុះឈ្មោះជាមួយអង្គការយូណេស្កូផងដែរ ដូចជា ប្រដាល់ថៃ កញ្ឆាថៃ ម្ហូបថៃ និងបាយដំណើបស្វាយទុំ ។

គួរបញ្ជាក់ថា កន្លងមក ប្រទេសថៃធ្លាប់បានចុះឈ្មោះក្នុងបេតិកភណ្ឌវប្បធម៌អរូបីមួយចំនួនរួចហើយ ដូចជា ៖
-ល្ខោនខោលថៃ ចុះឈ្មោះឆ្នាំ២០១៨
-ម៉ាស្សាបែបថៃ ចុះឈ្មោះឆ្នាំ២០១៩
-រាំឈុតមនោរាហ៍ភាគខាងត្បូង ចុះឈ្មោះឆ្នាំ២០២១ ៕The Survival Guide to Songkran | Wayfairer Travel

ប្រភព ៖ MGROnline